* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ «រត់ដើម្បីទេសចរណ៍បៃតងលើភ្នំបូកគោ» នៅថ្ងៃទី៤ ខែតុលា

16-09-2026 10:27

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតងលើភ្នំបូកគោ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ក្នុងខេត្តកំពត និងជំរុញសកម្មភាពធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកាន់ខេត្តកំពត ជាពិសេសតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្នុងរដូវកាលបៃតង។

ព្រឹត្តិការណ៍នេះ នឹងរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត គណៈកម្មការរៀបចំកម្មវិធី Bokor Mountain Trail 2026 និងសណ្ឋាគារ សុខា ហូតែល & រីស៊ត (Sokha Hotels & Resorts) នៅវេលាម៉ោង ៦:០០នាទីព្រឹក នៅបរិវេណខាងមុខសណ្ឋាគារ ឡឺ បូកគោ ផាលេស (Le Bokor Palace Hotel) ខេត្តកំពត។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គនេះ មាន ៤វិញ្ញាសា រួមមាន៖

* រត់ឆ្លងឧបសគ្គចម្ងាយ ២៥គីឡូម៉ែត្រ
* រត់ឆ្លងឧបសគ្គចម្ងាយ ១២គីឡូម៉ែត្រ
* រត់ឆ្លងឧបសគ្គចម្ងាយ ៥គីឡូម៉ែត្រ
* ដើរឆ្លងឧបសគ្គចម្ងាយ ៣គីឡូម៉ែត្រ (Walking Trail 3km)

អ្នកចុះឈ្មោះចូលរួម នឹងទទួលបានអាវយឺត ទឹក ភេសជ្ជៈ និងអាហារសម្រន់។ ដោយឡែក ការចុះឈ្មោះចូលរួមដើរឆ្លងឧបសគ្គចម្ងាយ ៣គីឡូម៉ែត្រ មិនតម្រូវឱ្យបង់ថ្លៃចុះឈ្មោះនោះទេ ហើយអ្នកចុះឈ្មោះចំនួន ៥០០នាក់ដំបូង នឹងទទួលបានអាវយឺត។

អ្នកមានបំណងចូលរួម អាចចុះឈ្មោះតាមរយៈ QR-Code ដែលក្រសួងទេសចរណ៍បានផ្តល់ជូន ចាប់ពីថ្ងៃទី១៦ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

សម្រាប់ការទទួលអាវយឺត អ្នកចុះឈ្មោះអាចមកទទួលនៅថ្ងៃទី២ និងទី៣ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច នៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ (គល់ស្ពានចាស់) ខេត្តកំពត។

ក្រសួងទេសចរណ៍ សូមអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើឱ្យបានច្រើនកុះករ ដើម្បីចូលរួមលើកកម្ពស់សកម្មភាពទេសចរណ៍ និងស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិរបស់ខេត្តកំពត ក្នុងរដូវកាលបៃតង៕