* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រីជំនាញ ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទំនិញគ្រឿងសំណង់ និងគ្រឿងបន្លាស់ម៉ូតូ ដើម្បីទប់ស្កាត់សារធាតុពុលអាសបេស្តុស

16-09-2026 14:32

(ព្រះសីហនុ)៖​ មន្ត្រីនៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តព្រះសីហនុ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ ដើម្បីត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ព្រមទាំងការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសារធាតុគីមីអាសបេស្តុស (Asbestos)។

ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ពីមន្ត្រីជំនាញ ការចុះប្រតិបត្តិការនេះបានផ្តោតសំខាន់លើផលិតផលពីរក្រុមធំៗ គឺគ្រឿងសំណង់ រួមមាន ស្មាតបត (Smartboard) ហ្វីប្រូស៊ីម៉ង់ត៍ ពិដាន/ម្នាងសិលា/បិតស៊ីម៉ង់ត៍ ក្បឿង ការ៉ូឈើ និងផ្លែម៉ូទ័រកាត់ដែក/ខាត់ឈើ។

ចំណែកឯគ្រឿងបន្លាស់ម៉ូតូ រួមមាន ស្បែកហ្វាំង ទ្រនាប់រ៉ងម៉ាស៊ីន និងអំបោះឆៅរុំស៊ីម៉ាំង។ ការប្រមូលសំណាកទាំងនេះ គឺដើម្បីយកទៅធ្វើតេស្តរកមើលវត្តមានសារធាតុអាសបេស្តុស ដែលជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។

សារធាតុអាសបេស្តុស ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុគីមីបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរ និងជាភ្នាក់ងារបង្កជំងឺមហារីកលើមនុស្ស ដូចជាមហារីកស្រោមសួត មហារីកសួត និងជំងឺអាសបេស្តូស៊ីស។ គ្រោះថ្នាក់កើតឡើងនៅពេលសរសៃអាសបេស្តុសល្អិតៗហោះអណ្តែតក្នុងខ្យល់ ដោយសារការកែច្នៃ ការកាត់ ការឆ្កៀល ស្វាន ឬខាត់ផលិតផលដែលមានផ្ទុកសារធាតុនេះ។ សារធាតុនេះគ្មានក្លិន និងមើលមិនឃើញដោយភ្នែកទទេ ហើយរោគសញ្ញាជំងឺអាចបង្ហាញឡើងក្រោយរយៈពេល ១០ ទៅ ៤០ឆ្នាំ។

ការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការទប់ស្កាត់សារធាតុអាសបេស្តុស គឺដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរដែលបង្កឡើងដោយសារធាតុពុលនេះ។ ក.ប.ប. ខេត្តព្រះសីហនុ បន្តអំពាវនាវដល់អាជីវករ និងសាធារណជន ឱ្យយកចិត្តទុកដាក់លើគុណភាព និងសុវត្ថិភាពផលិតផល ដើម្បីរួមចំណែកដល់សុខុមាលភាពសង្គម៕