* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តព្រះវិហារ ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រៀបចំកម្មវិធីវិនិយោគឱ្យឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងមានតម្លាភាព

16-09-2026 14:37

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានជំរុញយ៉ាងមុតមាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យបង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីធានាថា រាល់គម្រោងវិនិយោគដែលបានស្នើឡើង គឺមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ការថ្លែងជំរុញនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ស្តីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងពិធីនោះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ការរៀបចំផែនការវិនិយោគ គឺជាដំណើរការដ៏មានសារៈសំខាន់សម្រាប់កំណត់ទិសដៅអភិវឌ្ឍន៍នៅមូលដ្ឋាន។ ដូច្នេះ ការរៀបចំត្រូវធានាឱ្យមានបរិយាបន្ន និងភាពឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

លោកបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ក្នុងការកំណត់អាទិភាពគម្រោង ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ជៀសវាងការស្នើឡើងនូវគម្រោងដែលមិនស្របតាមតម្រូវការ ឬមិនអាចផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីប្រមូលធាតុចូល និងទស្សនៈពីភាគីពាក់ព័ន្ធនានា ឱ្យការរៀបចំកម្មវិធីវិនិយោគមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

អភិបាលខេត្តព្រះវិហារ​ បានលើកឡើងថា រាល់គម្រោងដែលបានដាក់ស្នើ ត្រូវផ្តោតលើគោលការណ៍ប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីធានាថា ការវិនិយោគ និងការប្រើប្រាស់ធនធានអភិវឌ្ឍន៍ អាចបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគមន៍ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ក្នុងការកំណត់អាទិភាព និងតម្រូវការអភិវឌ្ឍន៍របស់ខេត្ត ដោយផ្តោតលើការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគម្រោងដែលបានស្នើឡើងមានភាពសមស្រប អាចអនុវត្តបាន និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាន៕