* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តតាកែវ ណែនាំមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក រៀបចំទូក និងកីឡាករត្រៀមចូលរួមប្រណាំងទូក ក្នុងពិធីបុណ្យអ៊ុំទូកនៅខេត្តតាកែវ

16-09-2026 15:15

(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ទីរអង្គភាព និងអាជ្ញាធក្រុង ស្រុក ត្រូវរៀបចំទូកដើម្បីចូលរួមប្រណាំង នៅក្នុងពិធីបុណ្យអ៊ុំទូកដែលខេត្តតាកែវ នឹងរៀបចំនាពេលខាងមុខ។

លោកអភិបាលខេត្តតាកែវ បានថ្លែងថា មន្ទីរអង្គភាព និងអាជ្ញាធក្រុង ស្រុក ត្រូវរៀបចំទូក និងកីឡាករប្រណាំងទូកឲ្យបានទាន់ពេលវេលា ក្នុងការចូលរួមប្រណាំងទូក ដែលរដ្ឋបាលខេត្តតាកែវ រៀបចំពិធីបុណ្យអ៊ុំទូក រយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិឆ្ឆិកា ខាងមុខនេះ។

រដ្ឋបាលខេត្តតាកែវ កាលថ្ងៃទី១១ ខែកញ្ញានេះ បានចេញសេចក្ដីជូនដំណឹងថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ និងដើម្បីចូលរួមលើកកម្ពស់វប្បធម៌ទំនៀមទម្លាប់ដ៏ល្អ និងបង្កបរិយាកាសរីករាយជូនសាធារណជន និងប្រជាពលរដ្ឋបានកម្សាន្តសប្បាយ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនៅបឹងតាកែវ ស្ថិតក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យ សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅទីតាំងបរិវេណសួនច្បារមាត់បឹងតាកែវ។

បើតាមសេចក្ដីជូនដំណឹងខាងលើ ក្នុងពិធីប្រណាំងទូកនេះ រដ្ឋបាលខេត្ត គ្រោងរៀបចំឱ្យមានការប្រគុំតន្ត្រីសម័យ សម្តែងសិល្បៈ ការតាំងពិព័រណ៍ និងការតាំងបង្ហាញនូវមុខម្ហូប អាហារ សម្ភារ ផលិតផលភូមិមួយផលិតផលមួយ សម្រាប់ប្រើប្រាស់ផ្សេងៗ ការបាញ់កាំជ្រួចនាពេលរាត្រី វេលាម៉ោង៧៖០០នាទីយប់ផងដែរ៕