* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជាបង្ហាញជំហរជាដៃគូដ៏សំខាន់ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក្នុងសន្និសីទអគ្គនាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១

16-09-2026 15:35

(ម៉ាឡេស៊ី)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) ប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបញ្ចប់ប្រកបដោយជោគជ័យ។

សន្និសីទនេះត្រូវបានរៀបចំក្នុងក្របខណ្ឌតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងទទួលធ្វើជាម្ចាស់ផ្ទះ ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) ដោយមានការចូលរួមពីអាជ្ញាធរអាកាសចរណ៍ស៊ីវិល មន្ត្រីជាន់ខ្ពស់ អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មអាកាសចរណ៍ស៊ីវិល ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្រោមប្រធានបទ «មេឃវៃឆ្លាត៖ បច្ចេកវិទ្យាកំពុងលេចឡើង សម្រាប់អាកាសចរណ៍ ដែលមានសុវត្ថិភាព សន្តិសុខ ចីរភាព និងប្រសិទ្ធភាព» ដោយផ្តោតលើការពិភាក្សាអំពីនិន្នាការថ្មីៗ, បច្ចេកវិទ្យាទំនើប និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ក្នុងតំបន់។

កិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ គឺជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញអាកាសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះទទួលបានលទ្ធផលសំខាន់ៗ ជាយុទ្ធសាស្ត្រនៃការចូលរួមរបស់កម្ពុជារួមមាន៖

១. អនុលោមភាពបទប្បញ្ញត្តិ និងឧត្តមភាពផ្នែកសុវត្ថិភាព

កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការអនុលោមស្របតាមផែនការសុវត្ថិភាពអាកាសចរណ៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (RASP-APAC) របស់ ICAO និងបានពង្រឹងប្រតិបត្តិការនៃកម្មវិធីសុវត្ថិភាពរដ្ឋ (SSP) មុនការវាយតម្លៃសវនកម្មជាសាកល ស្តីពីការត្រួតពិនិត្យសុវត្ថិភាពអាកាសចរណ៍ (USOAP)។ ការងារនេះគាំទ្រដល់ការបន្តអនុលោមភាពតាមស្តង់ដារអន្តរជាតិ ការធ្វើទំនើបកម្មកងយន្តហោះ និងដាក់ឱ្យប្រើប្រាស់យន្តហោះទាំងនោះ ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia/K6) ដោយសុវត្ថិភាព រួមមានយន្តហោះប្រភេទ COMAC C909 ចាប់ពីចុងឆ្នាំ២០២៦ និង Boeing 737 MAX ចាប់ពីឆ្នាំ២០២៩។

២. ទំនើបកម្មដែនអាកាស និងការតភ្ជាប់ក្នុងតំបន់

កម្ពុជាបានជំរុញយន្តការសម្របសម្រួលជាមួយដៃគូអាស៊ានលើការគ្រប់គ្រងលំហូរចរាចរណ៍ផ្លូវអាកាស (Air Traffic Flow Management/ATFM) និងបានបញ្ជាក់ជំហរក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីនីតិវិធីហោះហើរតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដំណាក់កាលទី៦។ គំនិតផ្តួចផ្តើមទាំងនេះជួយលើកកម្ពស់ប្រសិទ្ធភាពដែនអាកាសក្នុងតំបន់ និងកាត់បន្ថយការពន្យារពេលប្រតិបត្តិការ។

៣. ការពង្រឹងសមាហរណកម្មអាកាសចរណ៍ប្រកបដោយចីរភាព

កម្ពុជាបានគាំទ្រក្របខណ្ឌតំបន់ សម្រាប់ឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព (Sustainable Aviation Fuel / SAF) និងយន្តការរាយការណ៍សម្រាប់គម្រោងទូទាត់កាបូន និងកាត់បន្ថយការបំភាយកាបូនសម្រាប់អាកាសចរណ៍អន្តរជាតិ (Carbon Offsetting and Reduction Scheme for International Aviation / CORSIA) ដោយសម្របយុទ្ធសាស្ត្រកំណើនអាកាសចរណ៍ជាមួយគោលដៅដែលបានកំណត់រយៈពេលវែងរបស់ ICAO ក្នុងការឈានទៅរកការកាត់បន្ថយការបំភាយកាបូនមកសូន្យ ត្រឹមឆ្នាំ២០៥០។

៤. ភាពត្រៀមរួចរាល់នៃហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ

កម្ពុជាបានបញ្ជាក់ឡើងវិញពីភាពត្រៀមរួចរាល់របស់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ផ្តល់សមត្ថភាពច្រកទ្វារអន្តរជាតិទំនើបសម្រាប់កម្ពុជា ក្នុងការប្រតិបត្តិស្របតាមស្តង់ដារអន្តរជាតិ និងគាំទ្រការពង្រីកការតភ្ជាប់ក្នុងតំបន់ និងអន្តរទ្វីប។

លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការវិវត្តរបស់កម្ពុជាពីអាជ្ញាធរនិយ័តកម្ម ដែលផ្តោតសំខាន់លើអនុលោមភាព ទៅជាដៃគូបច្ចេកទេសដែលមានចក្ខុវិស័យ និងចូលរួមចំណែកក្នុងការកំណត់ទិសដៅ គោលនយោបាយអាកាសចរណ៍ សុវត្ថិភាព ចីរភាព និងប្រសិទ្ធភាពដែនអាកាសក្នុងតំបន់។

ការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទអគ្គនាយកអាកាសចរណ៍ស៊ីវិលតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) នេះ គឺជាការពង្រឹងក៏ដូចជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេរបស់យើង ក្នុងការលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងចីរភាពនៃវិស័យអាកាសចរណ៍ស៊ីវិល ស្របតាមបទដ្ឋាន និងស្តង់ដារអន្តរជាតិកម្រិតខ្ពស់បំផុត។

តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការដៃគូយ៉ាងជិតស្និទ្ធក្នុងតំបន់ ការពង្រឹងកិច្ចប្រតិបត្តិការផ្អែកលើលិខិតបទដ្ឋានគតិយុត្តយ៉ាងម៉ឺងម៉ាត់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ព្រះរាជាណាចក្រកម្ពុជាកំពុងបង្កើនតួនាទី និងពង្រឹងជំហររបស់ខ្លួនជា «ដៃគូប្រកបដោយទំនុកចិត្ត និងសមត្ថភាពបច្ចេកទេសខ្ពស់» នៅក្នុងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ស៊ីវិលអាស៊ីអាគ្នេយ៍។

វឌ្ឍនភាពដ៏សំខាន់នេះ បាននិងកំពុងគាំទ្រដោយផ្ទាល់ដល់ការសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ច-សង្គមដ៏ទូលំទូលាយរបស់កម្ពុជា តាមរយៈការបង្កើតឱកាសការងារ ការទាក់ទាញវិនិយោគិនបរទេស និងការភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់សកលលោក។

បន្ថែមលើនេះ តាមរយៈការត្រួតពិនិត្យ និងការគ្រប់គ្រងនិយ័តកម្មប្រកបដោយប្រសិទ្ធភាព និងភាពម៉ត់ចត់ ព្រមទាំងកិច្ចសហប្រតិបត្តិការតំបន់កាន់តែជិតស្និទ្ធ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ស៊ីវិល ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាស និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០៥០៕