* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០

16-09-2026 17:15

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាង កម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ Shangri-La Phnom Penh។

សន្និសីទនេះ ដោយមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឧស្សាហកម្ម ស្ថាប័នបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍ មានគោលបំណងពិភាក្សាអំពី តម្រូវការកម្លាំងពលកម្មក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល និងយានយន្តអគ្គិសនី ចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ ក្នុងការកាត់បន្ថយគម្លាតជំនាញ ព្រមទាំងលើកកម្ពស់ការត្រៀមកម្លាំងពលកម្មស្របតាមតម្រូវការវិវត្តនៃវិស័យថាមពលស្អាត។

ថ្លែងទៅកាន់អង្គសន្និសីទដែលជាផ្នែកមួយនៃសប្តាហ៍ថាមពលស្អាត (Clean Energy Week) និងរៀបចំដោយ EnergyLab Asia ក្រោមការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី និងទីភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ការផ្លាស់ប្តូរទៅរកថាមពលស្អាតនៅកម្ពុជា កំពុងជំរុញការប្រែប្រួលយ៉ាងសំខាន់ ក្នុងវិស័យបច្ចេកវិទ្យា ជំនាញ និងទីផ្សារការងារ ព្រមទាំងបង្កើតឱកាសដ៏ធំធេងសម្រាប់យុវជន ហើយវេទិកាដ៏សំខាន់នេះជាកម្លាំងជំរុញបន្ថែម ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលឱ្យកាន់តែបៃតង និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពេលនេះ ដើម្បីសម្រេចគោលដៅអនាគត។ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការផ្លាស់ប្តូរនេះ កម្ពុជាកំពុងខិតខំអភិវឌ្ឍអ្នកបច្ចេកទេសស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងធានាឱ្យស្ថាប័នបណ្តុះបណ្តាលអាចវិវត្តទាន់នឹងនវានុវត្តន៍បច្ចេកវិទ្យា គុណវុឌ្ឍិឆ្លើយតបនឹងតម្រូវការនិយោជក និងអ្នកសិក្សាទទួលបានបទពិសោធអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់ផលិតភាព សន្តិសុខថាមពល និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកគូសបញ្ជាក់ថា ការសម្រេចបាននូវការងារបៃតង ផលិតផលបៃតង និងសេវាកម្មបៃតង មិនមែនជាកិច្ចការដែលធ្វើឡើង ដោយស្ថាប័នតែមួយនោះទេ ប៉ុន្តែត្រូវការកិច្ចខិតខំរួម ជំរុញវិនិយោគលើមូលធនមនុស្ស។ ថ្មីៗនេះក្រសួងបានធ្វើទំនើបកម្មប្រព័ន្ធ TVET ក្នុងវិស័យយានយន្ត តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយវិទ្យាស្ថាន BKI នៃប្រទេសអូស្ត្រាលី និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ ការប្រើប្រាស់ថាមពលបៃតង។

នាឱកាសនោះដែរ លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានលើកឡើងពីតួនាទីដ៏សំខាន់នៃ SDF ក្នុងការផ្សារភ្ជាប់តម្រូវការជំនាញនៃឧស្សាហកម្មជាមួយការផ្គត់ផ្គង់ការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការ ការពង្រឹងសមត្ថភាពគ្រូបណ្តុះបណ្តាល ការលើកកម្ពស់ភាពជាម្ចាស់នៃវិស័យឧស្សាហកម្ម និងការគាំទ្រការអនុវត្តការងារនៅកន្លែងធ្វើការ និងការបញ្ជាក់វិញ្ញាបនបត្រ។

ជាមួយគ្នានេះ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាលើកឡើងថា ខណៈដែលមានមហិច្ឆតាផ្លាស់ប្តូរទៅរកថាមពលស្អាត កម្ពុជាកំពុងទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា ថាមពលព្រះអាទិត្យ ប្រសិទ្ធភាពថាមពល និងយានយន្តអគ្គិសនី។ ទោះយ៉ាងណា ការផ្លាស់ប្តូរថាមពលស្អាតមិនអាចពឹងផ្អែកតែលើបច្ចេកវិទ្យាបានទេ ប៉ុន្តែត្រូវការកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងចំណេះដឹងសមស្រប។ ក្នុងន័យនេះ អូស្ត្រាលីបន្តគាំទ្រកម្ពុជាតាមរយៈការអភិវឌ្ឍប្រព័ន្ធ TVET និងកិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារដែលកំពុងផ្លាស់ប្តូរ។

លោកស្រី សារឿន លក្ខិណា នាយកប្រចាំប្រទេសនៃទីភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ បានលើកឡើងថា សន្និសីទនេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសហការប្រកបដោយនិរន្តរភាព ដែល LED នឹងបន្តសម្រាប់កិច្ចសន្ទនា ការសម្របសម្រួល និងការអនុវត្តជាក់ស្តែង ដើម្បីកំណត់គម្លាតជំនាញ និងពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្ម ការបណ្តុះបណ្តាល និងការទទួលបានឱកាសការងារថ្មីៗដែលកើតចេញពីវិស័យថាមពលស្អាត។ លោកស្រីបន្តថា ការវិនិយោគលើជំនាញពិតជាសំខាន់សម្រាប់ការផ្លាស់ប្តូរនេះ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ៕