* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញលិខិតព្រមានចុងក្រោយលើចាងហ្វាងគេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» ឱ្យ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់

16-09-2026 18:10

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតព្រមានចុងក្រោយលើលោក បូ ប៊ុនថន ចាងហ្វាងគេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» ឱ្យ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មាន មិនមាន​មូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យមានការយល់ច្រឡំ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន​​ក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងលិខិតព្រមាននេះ ក្រសួងបានកត់សម្គាល់ថា ការផ្សព្វផ្សាយព័ត៌មានរបស់​គេហទំព័រសារ​ព័ត៌​មាន «ដើមរាំងស៊ីធី» អំពីករណីឈ្មោះ កេះ ចាន់លន់ មិនទាន់បានប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មាន​ឱ្យបានគ្រប់ជ្រុងជ្រោយ មានតុល្យភាព និងផ្តល់ឱកាសសមស្របដល់ភាគីពាក់ព័ន្ធក្នុងការបំភ្លឺ ឬឆ្លើយតបឡើយ។

ជាមួយគ្នានេះ ខ្លឹមសារមួយចំនួនមានលក្ខណៈវាយតម្លៃរិះគន់ ឬសន្និដ្ឋានលើសពីមូលដ្ឋាន ព័ត៌​មាន​ដែលអាចផ្ទៀងផ្ទាត់បាន ដែលអាចនាំឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់​សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលពាក់ព័ន្ធ។

ក្នុងលិខិតព្រមាន បានគូសបញ្ជាក់ថា ការអនុវត្តបែបនេះ មិនស្របតាមគោលការណ៍នៃការគោ​រពការ​ពិត ការផ្សព្វផ្សាយព័ត៌មានដោយសុចរិត ការធ្វើអត្ថាធិប្បាយដោយយុត្តិធម៌ និងការទទួល​ខុស​ត្រូវវិជ្ជាជីវៈ ដូចមានចែងក្នុង មាត្រា៧ នៃច្បាប់ស្តីពីរបបសារព័ត៌មាន និងអាចពាក់ព័ន្ធនឹង​បទ​ប្បញ្ញត្តិនៃ មាត ១០ នៃច្បាប់ដដែល ក្នុងករណីមានការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះ​ពា​ល់​ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូររបស់បុគ្គល។

ទន្ទឹមនេះ ក្រសួងព័ត៌មានបានកត់សម្គាល់ថា ការអនុវត្តរបស់គេហទំព័រសារព័ត៌មាន «ដើមរាំង​ស៊ីធី» មិនទាន់ឆ្លើយតបបានពេញលេញទៅនឹងស្មារតីនៃកិច្ចប្រជុំ ការណែនាំ និងសំណូមពរ​ដែល​ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធ បានលើកឡើងកន្លងមក ដើម្បីធានាការអនុវត្ដវិជ្ជាជីវៈ​សារព័ត៌​មានប្រកបដោយក្រមសីលធម៌ តុល្យភាព សុចរិតភាព និងការទទួលខុសត្រូវ។

ក្រសួងព័ត៌មាន បានព្រមានលើកចុងក្រោយ ដល់លោកចាងហ្វាង និងតម្រូវឱ្យអនុវត្តជាបន្ទាន់​ដូច​ខាង​ក្រោម៖

១៖ បញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយព័ត៌មាន ឬការធ្វើអត្ថាធិប្បាយដែលគ្មានមូលដ្ឋានព័ត៌មាន ច្បាស់លាស់ មិនបានផ្ទៀងផ្ទាត់គ្រប់គ្រាន់ ខ្វះតុល្យភាព ឬមានលក្ខណៈសន្និដ្ឋានដែលអាចនាំ ឱ្យមានការយល់ច្រឡំ នឹងប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

២៖ ពង្រឹងជាបន្ទាន់នូវយន្តការត្រួតពិនិត្យខ្លឹមសារមុនពេលផ្សព្វផ្សាយ ដោយធានាឱ្យមានការ​ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ការប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ និងការផ្ដល់ឱកាសឱ្យភាគី ដែល​រងការចោទប្រកាន់ ឬរងផលប៉ះពាល់ អាចបំភ្លឺ ឬឆ្លើយតបបានសមស្រប។

៣៖ បញ្ឈប់ការប្រើប្រាស់ភាសា ឬការអត្ថាធិប្បាយដែលមានលក្ខណៈចោទប្រកាន់ សន្និដ្ឋាន ឬ បង្អាប់បុគ្គល ដោយគ្មានមូលដ្ឋានព័ត៌មាន និងភស្តុតាងគ្រប់គ្រាន់ ព្រមទាំងត្រូវបែងចែកឱ្យ ច្បាស់​រវាង «ព័ត៌មាន» និង «មតិយោបល់» ក្នុងការផ្សព្វផ្សាយ។

៤៖ គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចសន្យា ដែលស្ថាប័នបានតម្កល់នៅក្រសួងព័ត៌មាន។

៥៖ ចាត់វិធានការផ្ទៃក្នុងដើម្បីធានាថា អ្នកគ្រប់គ្រង អ្នកសារព័ត៌មាន អ្នកនិពន្ធ និងអ្នកផ្សព្វ​ផ្សាយរបស់សា្ថប័ន បានយល់ដឹង និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងវិជ្ជាជីវៈជាធរមាន ដើម្បី​កុំឱ្យករណីបែបនេះកើតមានឡើងជាថ្មី។

ក្រសួងបានបញ្ជាក់ថា ក្នុងករណីគេហទំព័រសារព័ត៌មាន «ដើមរាំងស៊ីធី» នៅតែបន្តប្រព្រឹត្តសកម្ម​ភាពដដែល ឬសកម្មភាពប្រហាក់ប្រហែលគ្នា បន្ទាប់ពីទទួលបានការព្រមាន​លើកចុង​ក្រោយ​នេះ ក្រសួងព័ត៌មាននឹងពិនិត្យចាត់វិធានការរដ្ឋបាលតាម កម្រិត និងនីតិវិធីដែលច្បាប់ និងលិខិត​បទដ្ឋានគតិយុត្តជាធរមាន រួមទាំងការពិនិត្យឡើងវិញលើការធ្វើ អាជីវកម្ម ដែលមិនមាន​ការ​ទទួល​ខុសត្រូវរបស់ស្ថាប័ន និងការអនុវត្តកិច្ចសន្យា ដែលបានតម្កល់នៅក្រសួងព័ត៌មាន៕