* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយលោកស្រី Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌​បារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌

16-09-2026 19:09

(ទីក្រុងប៉ារីស)៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានជួបពិភាក្សាការងារជាមួយលោកស្រី Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ តាមស្តង់ដារអន្តរជាតិ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។

លោក វង្សី វិស្សុត បានជម្រាបជូនលោកស្រី Catherine Pégard អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងបារាំង-កម្ពុជា ក្នុងគ្រប់ទិដ្ឋភាពជាច្រើនសតវត្សកន្លងមក។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់បារាំងក្នុងដំណើរនៃការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ការស្តារ និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យនាពេលកន្លងមក ក៏ដូចជាការជួយឧបត្ថម្ភ និងលើកស្ទួយវិស័យវប្បធម៌កម្ពុជា ដូចជាគម្រោងជួសជុលនិងអភិរក្សប្រាសាទមេបុណ្យនៅតំបន់អង្គរ និងសារមន្ទីរជាតិ ព្រមទាំងការជួយផ្សព្វផ្សាយវប្បធម៌ ចម្លាក់ និងសិល្បៈខ្មែរ តាមរយៈសារមន្ទីរ Guimet របស់បារាំងជាដើម។

លោក វង្សី វិស្សុត ក៏បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងផងដែរ អំពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ខ្ពស់លើការងារអភិរក្ស និងការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ដើម្បីអភិរក្សនូវឯកសារជាតិសំខាន់ៗដែលមានតម្លៃជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន និងការពារការចងចាំរបស់ជាតិពីអតីតកាល ពិសេសប្រភពដើមកំណើត និងអត្តសញ្ញាណជាតិ ក៏ដូចជាដើម្បីទ្រទ្រង់ដល់ការការពារជាតិ ការកសាង និងការអភិវឌ្ឍជាតិ ព្រមទាំងការសិក្សាស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។

ទន្ទឹមនេះ កម្ពុជាក៏នឹងរៀបចំពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦-២០២៦) ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដើម្បីបង្ហាញអំពីសិល្បៈ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្ររបស់កម្ពុជា ព្រមទាំងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរផងដែរ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការបានស្នើសុំក្រសួងវប្បធម៌បារាំងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់ជំនាញបច្ចេកទេសដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍បណ្ណសារដ្ឋានជាតិ បណ្ណាល័យជាតិ និងសារមន្ទីរជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារស្រាវជ្រាវប្រវត្តិសាស្ត្រ អារ្យធម៌ និងវប្បធម៌ខ្មែរ។

លោកស្រី Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ដែលជានិមិត្តរូបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់តម្លៃខ្ពស់លើកិច្ចការបណ្ណសារ ប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ។ ភាគីបារាំងរីករាយក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ផែនការរយៈពេលវែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មបណ្ណាល័យជាតិ បណ្ណសារដ្ឋានជាតិ និងសារមន្ទីរជាតិ បន្ថែមលើគម្រោងកិច្ចសហប្រតិបត្តិការដែលមានពីមុនមក។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត និងលោកស្រី Catherine Pégard ក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើកិច្ចការមួយចំនួន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រីរបស់កម្ពុជា និងក្រសួងវប្បធម៌បារាំង សម្រាប់ត្រៀមក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី Emmanuel Macron មកកាន់កម្ពុជានាចុងឆ្នាំ២០២៦នេះ៕