* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បារីម៉ាកល្បីៗក្លែងក្លាយ និងសម្ភារផលិតសរុប៨០០តោន ដែលបង្ក្រាបបានកាលពីពេលកន្លងទៅនៅខេត្តតាកែវ ត្រូវបានដុតបំផ្លាញចោល

17-09-2026 10:24

(តាកែវ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដុតបំផ្លាញចោលបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធជាច​្រើន ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីពេលកន្លងទៅ។ ពិធីដុតបំផ្លាញចោលនេះ ត្រូវបានធ្វើឡើងនៅស្រុកត្រាំកក់ ខេត្តតាកែវ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអានដោយលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធប្រមាណ៨០០តោន ដែលត្រូវដុតបំផ្លាញនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាដៃគូរវាងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ នៃក្រសួងសន្តិសុខសាធារណៈចិន ដោយការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន ជាមូលដ្ឋានក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយមានការចូលរួមសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបជាក់ស្តែងនៅទីតាំងរោងចក្រមួយកន្លែង និងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំង (ជននេះក៏ជា មុខ សញ្ញា នៃការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ការិយាល័ សន្តិសុខសាធារណៈទីក្រុងក្វាងចូវ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ជូនសមត្ថកិច្ចចិន ដើម្បីចាត់ ការតាមនីតិវិធី) ព្រមទាំងបានចាប់យកនូវផលិតផលបារី សំបកកញ្ចប់ សម្ភារៈផលិត បរិក្ខារ ម៉ាស៊ីន រួមមាន៖

ទី១៖ ទីតាំងរោងចក្រ (មានអគារចំនួន៧)៖ ចាប់យក ម៉ាស៊ីនចម្រុះបម្រើការងារផលិតបារី ចំនួន ៩១គ្រឿងកុំព្យូទ័រ ចំនួន ៦គ្រឿង សម្ភារៈពាក់ព័ន្ធគ្មានម៉ាក ចំនួន ១,១២៧,២១៣គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធពាក់ម៉ាកក្លែង ចំនួន ២៣០,៨៩០គីឡូក្រាម។

ទី២៖ ទីតាំងឃ្លាំងស្តុក៖ ចាប់យកបារីពាក់ម៉ាកក្លែង ៣១ប្រភេទ សរុប ១,៨១៦,៩៦៤សុង ស្មើនឹង ៣៧០,៧៧៣គីឡូក្រាម ដែលភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ព្រមទាំងរកឃើញ សំបក វេចខ្ចប់ ពាក់ ម៉ាក ក្លែង ចំនួន ១២២,៥២៧គីឡូក្រាម។

ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការ សមតក្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី និងបានគោរពស្នើសុំចាត់ចែងជាបណ្តោះអាសន្នលើវត្ថុចាប់យក រួមមាន ផលិតផលបារីក្លែងម៉ាក សំបកវេចខ្ចប់ និងសម្ភារៈពាក់ព័ន្ធស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

ទីតាំងផលិតបារីក្លែងម៉ាកទាំងនេះជារោងចក្របារី ដោយបំប្លែងការផលិតបារីពាក់ម៉ាកត្រឹមត្រូវមកផលិតបារីក្លែងម៉ាក និងជាឃ្លាំងស្តុកផលិតផល និងសម្ភារពាក់ព័ន្ធដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ (អគ្គីភ័យ) ព្រមទាំងប៉ះពាល់បរិស្ថាន និងសុខមាលភាព ក្នុងអំឡុងពេលរក្សាទុកជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសម្រេចស្ថាពរពីតុលាការ។

តាមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់ នាយឧត្តមសេនីយ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាទិដ្ឋភាពច្បាប់ ផលិតផលបារីក្លែងម៉ាកទាំងនេះ មិនទទួលសិទ្ធិផលិតពីម្ចាស់ម៉ាកស្របតាមបទប្បញ្ញត្តិច្បាប់នោះឡើយ ហើយអាចជាកម្មវត្ថុនៃការចាត់ចែងជាបណ្តោះអាសន្ន ដោយការដុតបំផ្លាញចោលតាមសេចក្តីសម្រេចរបស់តុលាការនៅក្នុងកិច្ចនីតិវិធីបាន។

សូមជម្រាបថា នេះជាការដុតបំផ្លាញចោលនូវផលិតផលបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ទ្រង់ទ្រាយធំជាលើកទី២ បន្ទាប់ពីកម្មវិធីដុតបំផ្លាញលើកទី១ នូវបារីក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ ជាង៤០០តោន តាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពីអគ្គស្នងការនគរបាលជាតិ ដោយបានសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមគាំទ្រ សហការ ពីដៃគូសហប្រតិបត្តិការអន្តជាតិ ទីភ្នាក់ងារអនុវត្តច្បាប់ និងតំណាងក្រុមហ៊ុនម្ចាស់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ៕