* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅកម្ពុជាមានជាង៣ពាន់រោងចក្រ ក្រោមទុនវិនិយោគជាង២៨ពាន់លានដុល្លារ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ

17-09-2026 10:43

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃវិស័យឧស្សាហកម្មនៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៦ រោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣៥៧ រោងចក្រ នៅទូទាំងរាជធានី-ខេត្តទាំង២៥ ក្រោមទុនវិនិយោគជាង២៨ពាន់លានដុល្លារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC របស់ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្តេចធិបតីបានបន្តថាក្នុងចំណោមរោងចក្រទាំងនោះ ក្នុងនោះ វិនិយោគផ្នែកកម្មន្តសាល មាន ចំនួន ២៤ជំពូក ស្មើនឹង ១០៧ចំណាត់ថ្នាក់ឧស្សាហកម្ម ដែលបានប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ១,៣៦ លាននាក់ ក្នុងនោះស្រ្តីមានចំនួនជាង ៩៥ ម៉ឺននាក់ ស្មើនឹង ៧០,១៥ ភាគរយ។ ចំណែកទុនវិនិយោគសរុបនៅក្នុងវិស័យនេះ មានជាង ២៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២៨,៨២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមទុនវិនិយោគសរុបនេះ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥,៤៦ ភាគរយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឧស្សាហកម្មបានរួមចំណែកប្រមាណ ១២,៦ ភាគរយ នៃផលិតផលជាតិសរុបក្នុងឆ្នាំ១៩៩៣ ហើយបានបន្តកើនឡើងជាលំដាប់រហូតដល់ ៤៣,២ ភាគរយ ក្នុងឆ្នាំ២០២៥ ជាមួយនឹងនិន្នាការបន្តកើនឡើងទៅមុខទៀត។

ទន្ទឹមគ្នានេះសម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងគាំទ្រដល់ដំណើរការវិនិយោគ។

សម្តេចធិបតីបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តធ្វើការរួមគ្នា ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ភាពប្រកួតប្រជែង និងនវានុវត្តន៍។

សម្តេចមហាបវរធិបតី មានប្រសាសន៍ទៀតថា រយៈពេលជាងបីទសវត្សរ៍នេះ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានប្រែប្រួលពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យ កសិកម្ម បែបប្រពៃណី ទៅជាប្រទេសមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំ ដែលអាចចាប់យក ឧស្សាហកម្មថ្មីៗ និង មានតម្លៃខ្ពស់ តាមរយៈ ការដាក់ចេញ និង អនុវត្តយ៉ាងសកម្ម និង ទាន់ពេលនូវគោលនយោបាយត្រឹមត្រូវ មុតស្រួច និងចំទិសដៅ។ជាក់ស្តែង ការវិនិយោគដូចជាការដំឡើងរថយន្ត មិនត្រឹមតែផ្តល់ការងារប៉ុណ្ណោះទេ ថែមទាំងបានផ្ទេរចំណេះជំនាញផ្នែករថយន្តមកដល់កូនខ្មែរទៀតផង៕