* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានមហិច្ឆតាប្រែក្លាយកម្ពុជា ជាកន្លែងផលិតគ្រឿងបង្គុំរថយន្ត និងចែកចាយនៅក្នុងតំបន់ (Video inside)

17-09-2026 11:01

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីមហិច្ឆតាចង់ប្រែក្លាយកម្ពុជា ជាកន្លែងផលិតគ្រឿងបង្គុំរថយន្ត និងចែកចាយគ្រឿងបង្គុំរថយន្តទាងនោះ ទៅក្នុងតំបន់នេះតែម្ដង។ នេះបើតាមប្រសាសន៍របស់សម្ដេច ដែលបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «ថ្ងៃមុនមាននិយាយជាមួយខាងជប៉ុន គាត់រើ ការផលិតមក បន្ទាប់ពីគាត់បានដើររកមើលនៅហ្វីលីពីន និងប៉ុន្មានប្រទេសទៀត ចុងក្រោយគាត់សម្រេចយកកម្ពុជា ជាកន្លែងដើម្បីផលិតគ្រឿងបង្គុំ ចែកចាយនៅក្នុងតំបន់»។

តាមរយៈគោលបំណងបែបនេះរបស់ក្រុមហ៊ុន សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពជួយសម្របសម្រួលលើកទឹកចិត្តថ្មី បន្ថែមទៀតដល់ក្រុមហ៊ុនមួយនេះ។ ព្រោះនេះមិនមែនត្រឹមតែផលិត និងចែកចាយនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជាការផលិត និងចែកចាយនៅក្នុងតំបន់ផ្ទាល់តែម្ដង។

សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ «នេះគឺជាគោលដៅធំរបស់យើងហើយ។ មិនបាច់ត្រូវនាំឡានចេញទាំងមូល សម្រាប់ផ្គត់ផ្គង់ទីផ្សារតំបន់ទេ ប៉ុន្តែធ្វើតែគ្រឿងបន្លាស់មួយឆ្នាំ១០លានគ្រឿងបន្លាស់សម្រាប់នាំចេញ ផលិតតែកង់ឡាននាំចេញក្នុងតំបន់ ផលិតតែចង្កូតចែកចាយក្នុងតំបន់ ខ្ញុំថាបានបង្កើតការងារ បង្កើតជំនាញរបស់យើងច្បាស់ហើយ។ បើរឹងមាំ យើងដាក់គោលដៅដើម្បីនាំចេញទៅក្រៅ ផ្គត់ផ្គង់ទៅដល់ខ្សែច្រវាក់ផលិតកម្មនៅខាងក្រៅ។ នេះជាគោលដៅ ហើយជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា»។

សូមជម្រាបថា មកដល់ពេលនេះកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះ រោងចក្រកំពុងដំណើរការមានចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុបចំនួន ២ ៧៤៤ កន្លែង៕