* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ (Video inside)

17-09-2026 11:12

(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមហ៊ុនដែលបើកដំណើរការហើយបិទទៅវិញក្នុងរយៈពេលខ្លី អាចប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ដូច្នេះសម្តេចចង់ឲ្យក្រុមហ៊ុនដែលមកបណ្តាក់ទុននៅកម្ពុជា អាចដំណើរការបានរឹងមាំ និងមាននិរន្តរភាព។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC របស់ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី បានឲ្យដឹងថា ការបើកក្រុមហ៊ុនហើយបិទទៅវិញ មិនមែនជាបញ្ហារបស់ក្រុមហ៊ុនតែមួយនោះទេ ប៉ុន្តែអាចប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា ពាក់ព័ន្ធនឹងបរិយាកាស និងឱកាសនៃការធ្វើអាជីវកម្មនៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «អាបើកហើយបិទហ្នឹង វាមែនគ្រាន់តែថារឿងក្រុមហ៊ុនទេ អាបើកបិទហ្នឹងវាប៉ះពាល់តែមកម្ពុជា អាការឲ្យឡាយសិនហ្នឹង ហើយជួយឲ្យគេរស់សំខាន់ណាស់ កុំឲ្យគេថាហេបើកបិទ បើកបិទបើក ១០០ អបអរសាទរ៥ឆ្នាំក្រោយ សល់តែ៥០ បានន័យថា ៥០ភាគរយនៃការបរាជ័យ ចឹងបានន័យថា វាក្លាយជាហានិភ័យនៃការកស៊ីស្រុកខ្មែរហើយ»។

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ប្រសិនបើមានក្រុមហ៊ុនចំនួន១០០ បើកដំណើរការ ប៉ុន្តែក្រោយរយៈពេល៥ឆ្នាំ នៅសល់ត្រឹម៥០ក្រុមហ៊ុន នោះមានន័យថា កម្ពុជាកំពុងប្រឈមនឹងហានិភ័យមួយសម្រាប់ការធ្វើអាជីវកម្ម និងការវិនិយោគ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ក្រុមហ៊ុននានាតែងតែវាយតម្លៃអំពីទីផ្សារ និងឱកាសជោគជ័យ មុននឹងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។ ដូច្នេះ ប្រសិនបើមានក្រុមហ៊ុនបើកហើយបិទជាបន្តបន្ទាប់ ជាពិសេសម៉ាកយីហោអន្តរជាតិ នោះអាចប៉ះពាល់ដល់កម្ពុជា បរិយាកាសវិនិយោគ និងទីផ្សារ។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានយកចិត្តទុកដាក់លើបញ្ហានេះ និងពិនិត្យមើលតម្រូវការទីផ្សារតាមវិស័យនីមួយៗ ដើម្បីជៀសវាងការប្រកួតប្រជែងដែលមានច្រើនហួសកម្រិត។

សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកឧទាហរណ៍ថា ក្នុងវិស័យស៊ីម៉ង់ត៍ បច្ចុប្បន្នកម្ពុជាមានរោងចក្រចំនួន៨ ហើយសមត្ថភាពផលិតអាចបំពេញតម្រូវការទីផ្សារក្នុងស្រុកបាន។ ប្រសិនបើតម្រូវការមានប្រមាណ៨លានតោនក្នុងមួយឆ្នាំ ហើយសមត្ថភាពផលិតអាចឈានដល់១០លានតោន នោះមិនចាំបាច់មានរោងចក្របន្ថែមទៀតទេ។

សម្តេបានលើកឡើងពីវិស័យផលិតស្រាបៀរផងដែរ ដោយបញ្ជាក់ថា កម្ពុជាមានរោងចក្រផលិតដែលអាចបំពេញតម្រូវការទីផ្សារ និងមានលទ្ធភាពនាំចេញ ដូច្នេះគួរផ្តោតលើការជួយឱ្យក្រុមហ៊ុនដែលមានស្រាប់អាចដំណើរការបានរឹងមាំ និងធានាគុណភាពផលិតផល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា មិនគួរឲ្យការប្រកួតប្រជែងមានច្រើនពេក រហូតឈានដល់ការប្រកួតប្រជែងទម្លាក់តម្លៃ ឬទម្លាក់គុណភាពនោះទេ ព្រោះបញ្ហានេះអាចបង្កហានិភ័យដល់វិស័យអាជីវកម្ម។

គួរបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន១០ រោងចក្រមិនទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគចំនួន៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។

ដោយឡែក គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន៣,៣៥៧រោងចក្រ នៅរាជធានី-ខេត្តទាំង២៥ ប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ១.៣៦លាននាក់ និងមានទុនវិនិយោគសរុបជាង២៨ប៊ីលានដុល្លារអាមេរិក៕