* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-កូរ៉េ រួមគ្នាពង្រឹងការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងបង្កបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជា

17-09-2026 14:35

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាគាំទ្រធុរកិច្ចសម្រាប់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា ក្រោមប្រធានបទ៖ “ច្បាប់ស្តីពីការងារ និងបច្ចុប្បន្នភាពនៃបរិយាកាសការងារនៅកម្ពុជា” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលសហការរៀបចំជាមួយក្រសួងដោយអង្គភាពសេវាការងារនិងមុខរបរនៃក្រសួងការងារកូរ៉េ (KLES) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA)។

ថ្លែងទៅកាន់អ្នកចូលរួមមកពីបណ្តាក្រុមហ៊ុនកូរ៉េដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជាចំនួន៤៥ ក្រុមហ៊ុន នាឱកាសនេះលោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ទីភ្នាក់ងារ KOTRA និងអង្គភាព KLES ដែលបានសហការជាមួយក្រសួងរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង ដោយចាត់ទុកវេទិកានេះ ជាការយកចិត្តទុកដាក់ខ្ពស់របស់ស្ថានទូតកូរ៉េ ក្នុងការគាំពារនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនកូរ៉េ ក្នុងការយល់ដឹងបន្ថែមទៀតពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីចូលរួមអនុវត្តឱ្យមានអនុលោមភាពតាមច្បាប់ ដែលជាចំណុចស្នូលការធានាបាននូវភាពជោគជ័យ នៃអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងជោគជ័យ នៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា ដើម្បីឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការរីកចម្រើននៃពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល កម្ពុជាកំពុងធ្វើបរិវត្តកម្ម និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តលើវិស័យការងារ រួមទាំងលក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងសុវត្ថិភាពនិងសុខភាពការងារ ឱ្យស្របតាមបទដ្ឋានការងារអន្តរជាតិ។

នាឱកាសនោះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលភាគីកូរ៉េបានផ្តល់ឱកាសការងារជូនពលករកម្ពុជា ផ្តល់ជំនួយបច្ចេកទេស និងពង្រឹងសមត្ថភាពដល់មន្រ្តីបេឡាជាតិសន្តិសុខសង្គម ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហើយបច្ចុប្បន្នកំពុងជួយផ្តល់ជំនួយបច្ចេកទេស សេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពនិងសុខភាពការងារ។

លោករដ្ឋមន្រ្តីលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េទាំងអស់ ចូលរួមលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់ កាន់តែរីកចម្រើន ពង្រីកការវិនិយោគទុន និងទាក់ទាញវិនិយោគទុនថែមទៀតពីប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ លោកបញ្ជាក់ជូនថា ប្រសិនបើមានចំណុចប្រឈម និងមិនយល់ច្បាស់ពីនីតិវិធីនានា ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីជំនាញក្រសួង រីករាយផ្តល់ការប្រឹក្សាយោបល់ ឬអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខ Hotline ១២៩៧។

នាឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតកូរ៉េ គឹម ឆាងយ៉ុង បានលើកឡើងថា សិក្ខាសាលានេះនឹងជួយស្វែងរកកាលានុវត្តភាពសម្រាប់ការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េ ឱ្យកាន់តែជោគជ័យ និងពង្រឹងបណ្តាញទំនាក់ទំនងសហប្រតិបត្តិការ។ ឯកឧត្តមគូសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េប្រកាន់ជំហរយ៉ាងមុតមាំពីការគោរព និងការពារឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិកម្មករនិយោជិត ដែលធ្វើការឱ្យក្រុមហ៊ុនកូរ៉េ។ លោកនឹងបន្តលើកទឹកចិត្តទាក់ទាញវិនិយោគទុនកូរ៉េបន្ថែមទៀតមកបណ្តាក់ទុន នៅកម្ពុជា រួមចំណែកជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា បង្កើតឱកាសការងារ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕