* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តធុរជនចិន បន្តវិនិយោគបន្ថែមទៀត ក្នុងខេត្តកំពង់ស្ពឺ

17-09-2026 16:14

(ចិន)៖ ថ្លែងពីទីក្រុងណាននីង សាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា រដ្ឋបាលខេត្តកំពង់ស្ពឺ សូមលើកទឹកចិត្តដល់ធុរជនចិន បន្តដាក់ទុនវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺបន្ថែមទៀត ខណៈខេត្តនេះ សំបូរទៅដោយសក្តានុពលសំបូរបែប ដែលអាចផ្តល់ជាវត្ថុធាតុដើមដល់អ្នកវិនិយោគ ក្នុងការផលិត និងកែច្នៃសម្រាប់នាំចេញ កម្លាំងពលកម្មគ្រប់គ្រាន់ ធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខសង្គមពេញលេញ។

ការថ្លែងលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន - ហួយហ្វា (Huaihua) នៅទីក្រុងណាននីង Nanning city តំបន់ស្វយ័តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។

នៅកិច្ចស្វាគមន៍ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលស្ថិតនៅកណ្តាលប៉ូលសេដ្ឋកិច្ច (ភ្នំពេញ-ព្រះសីហនុ) ដែលអំណោយផលទៅដល់ការដឹកជញ្ជូន។ វិស័យអាទិភាពចំនួន៤ មានវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរ និងវិស័យកសិ-ទេសចរ គឺបាននិងកំពុងទាក់ដួងចិត្តអ្នកវិនិយោគគ្រប់ជាតិសាសន៍ឱ្យទៅបោះទុនវិនិយោគនៅក្នុងខេត្តនេះ។

លោកបណ្ឌិតបន្តថា គិតមកទល់ថ្ងៃនេះខេត្តកំពង់ស្ពឺ គឺមានការរីកចម្រើនជាមធ្យម និងជាខេត្តដែលស៊ីវិល័យ ហើយបានរុញច្រាននូវទស្សនៈអវិជ្ជមាន របស់អ្នកមួយចំនួនដែលតែងចំអក មើលងាយ ជាខេត្តក្រខ្សត់ គ្មានចំណេះដឹងឱ្យទៅឆ្ងាយហើយទទួលស្គាល់ជាខេត្តដែលមានការអភិវឌ្ឍន៍លឿន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាងនេះធុរជនគ្រប់ជាតិសាសន៍ បានដាក់ទុករកស៊ីក្នុងខេត្តនេះដោយទំនុកចិត្ត ភាគច្រើនជាធុរជនចិនដែលបច្ចុប្បន្នមានប្រមាណជាង៩០%។

អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បច្ចុប្បន្នខេត្ត មានរោងចក្រសហគ្រាសប្រមាណជិត៣ពាន់រោងចក្រ សហគ្រាស និងកម្មករ -កម្មការិនី កំពុងបំពេញការងារប្រមាណជាង៤០ម៉ឺននាក់ នោះនៅមិនទាន់គិតបងប្អូនដែលកំពុងបំពេញការងារនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងចំការនានាទៀតផង។

ជាមួយនិងអត្រាខ្ពស់ នៃការបោះទុនវិនិយោគនៅក្នុង ខេត្តកំពង់ស្ពឺ គឺដោយសារតែអ្នកវិនិយោគមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាពជូនធុរជន ពិសេសរដ្ឋបាល ខេត្តកំពង់ស្ពឺបានខិតខំក្នុងការសម្របសម្រួលគ្រប់នីតិវិធីដល់អ្នកវិនិយោគតាំងពីចាប់ផ្តើមរហូតដល់ដំណើរការជាផ្លូវការ ។ ទោះបីជាកំណើនអ្នកវិនិយោគកើនឡើងជាបន្តបន្ទាប់ សក្តានុពលនៃ ខេត្តកំពង់ស្ពឺ នៅតែមិនទាន់បានប្រើប្រាស់អស់សក្តានុពលនោះទេ ដូច្នេះធុរជនចិនអាចបន្តដាក់ទុនវិនិយោគ ក្នុងខេត្តនេះបានច្រើនបន្តទៀតលើវិស័យអាទិភាពទាំង៤ខាងលើ ដើម្បីទទួលឱកាសចំណេញ។

ក្រោយចប់កិច្ចប្រជុំ ក្រុមអ្នកវិនិយោគចិន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍លើវិស័យអាទិភាពចំនួនបីនៃខេត្តនេះ គឺវិស័យទេសចរ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។

ជុំវិញការចាប់អារម្មណ៍អ្នកវិនិយោគចិន ក៏បានបញ្ជាក់ប្រាប់ថា ពួកគេនិងគៀងគរបន្ថែមដល់អ្នកវិនិយោគផ្សេងទៀត ចុះមកសិក្សាស្វែងយល់ក្នុងពេលដ៏ខ្លីខាងមុខ ពីសក្តានុពលនិងជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅសម្រាប់វិនិយោគ៕