* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមិទ្ធផលប្រវត្តិសាស្ត្រ! ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តទាំងបី ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

18-09-2026 11:03

(ពោធិ៍សាត់)៖ នាថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូថ្នាក់ជាតិជាច្រើននាក់ទៀត បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងដឹកនាំកងកម្លាំងប្រជុំរៀបចំផែនការការពារសន្តិសុខ ជូនថ្នាក់ដឹកនាំ ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៧,៣៦គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានសាងសង់រួចរាល់១០០% ស្របតាមការវាយតម្លៃរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ និងបានបើកឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ តាំងពីអំឡុងពេលនោះមក។ ខ្សែផ្លូវនេះមិនត្រឹមតែជារូបវន្តហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «សរសៃឈាមសេដ្ឋកិច្ច» ដែលកត់ត្រាប្រវត្តិសាស្ត្រថ្មី នៃការប្រែក្លាយអតីតតំបន់សមរភូមិ និងតំបន់ដាច់ស្រយាល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ដ៏រស់រវើក។

សក្តានុពល និងអត្ថប្រយោជន៍សំខាន់ៗនៃផ្លូវជាតិលេខ១០៖
ទី១-តភ្ជាប់ប៉ូលសេដ្ឋកិច្ច៖ តភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង ជួយសម្រួលការដឹកជញ្ជូនកសិផល (ដំឡូងមី ពោត ទុរេន...) ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ។
ទី២-សន្សំសំចៃពេលវេលា និងថវិកា៖ មិនចាំបាច់ធ្វើដំណើរកាត់រាជធានីភ្នំពេញ ធ្វើឱ្យការធ្វើដំណើររវាងខេត្តទាំងបីកាន់តែឆាប់រហ័ស។
ទី៣-ជំរុញវិស័យទេសចរណ៍៖ ភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិ ទៅនឹងតំបន់ឆ្នេរ និងតំបន់បេតិកភណ្ឌយ៉ាងងាយស្រួល។
ទី៤-ទាក់ទាញការវិនិយោគ៖ បង្កើតឱកាសសាងសង់រោងចក្រ កសិឧស្សាហកម្ម និងពង្រីកសេដ្ឋកិច្ចមូលដ្ឋាន។
ទី៥-លើកកម្ពស់ជីវភាពរស់នៅ៖ ប្រែក្លាយតំបន់ដាច់ស្រយាល និងអតីតសមរភូមិឱ្យមានការអភិវឌ្ឍ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋងាយស្រួលទទួលសេវាសង្គម និងសុខាភិបាល។

គួររំលឹកផងដែរថា ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើឡើងព្រមគ្នា ជាមួយនឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដោយតភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់តំបន់ព្រំដែនថ្មដា (ព្រំដែនកម្ពុជា-ថៃ)។ ជាមួយនឹងទេសភាពធម្មជាតិបៃតង ព្រៃឈើស្រស់ស្អាត និងលក្ខណៈផ្លូវឡើងចុះភ្នំ បត់បែនកោងចុះឡើងប្រកបដោយភាពទាក់ទាញ ផ្លូវជាតិលេខ៥៥ បានក្លាយជាតំបន់សក្តានុពលទេសចរណ៍ធម្មជាតិដ៏ពេញនិយម ព្រមទាំងបានជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផល និងជំរុញកំណើនសេដ្ឋកិច្ច-ទេសចរណ៍ រវាងខេត្តពោធិ៍សាត់ និងតំបន់ជុំវិញ ព្រមទាំងតភ្ជាប់ប្រព័ន្ធភស្តុភារកម្មយ៉ាងរលូនជាមួយប្រទេសជិតខាងផងដែរ។

សមិទ្ធផលទាំងពីរនេះ គឺជាតឹកតាងដ៏រស់រវើក នៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកជូនជាតិមាតុភូមិ នូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព៕