* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

⁨⁨អំពីជលផល៖ ស្វែងយល់អំពីប្រភេទ ត្រីថ្ក ឬត្រីរ៉ាយច្រមុះរណារ ដែលកម្ពុជាចាត់ទុកថាជាត្រីជិតផុតពូជ និងកំពុងរងគ្រោះថ្នាក់

18-09-2026 14:07

(ភ្នំពេញ)៖ ត្រីថ្ក ឬត្រីរ៉ាយច្រមុះរណារ ដែលមានឈ្មោះវិទ្យាសាស្ត្រ Pristis microdon ជាប្រភេទត្រីតូច/ត្រីស្គន់ ឬហៅថាត្រីឆក ដែលជាប្រភេទជលផលទឹកសាប និងទឹកប្រៃជិតផុតពូជនៅកម្ពុជា។

ត្រីប្រភេទនេះ មិនសូវមានអ្នកស្គាល់ច្រើនទេនៅកម្ពុជា ដោយសារគេកម្រប្រទះឃើញពួកវាណាស់។ មូលហេតុចម្បង ត្រីប្រភេទនេះមានចំនួនតិចតួចបំផុតនៅក្នុងទន្លេមេគង្គ គួបផ្សំនឹងកត្តាគំរាមកំហែងនានាដូចជា ការបំផ្លាញ ការបាត់បង់ជម្រក រួមទាំងការនេសាទដោយខុសច្បាប់។

ត្រីថ្ក ឬ ត្រីរ៉ាយច្រមុះរណារ ដែលនៅប៉ែកអឺរ៉ុបហៅថា Sawfishes ជាប្រភេទត្រីរ៉ាយផ្លាស់ប្តូររូបរាងដែលមានទំហំធំ (ប្រវែងរហូតដល់ ៧ ម៉ែត្រ) មានច្រមុះរាងដូចបន្តះកាំបិត ដែលមានធ្មេញជាគូៗនៅសងខាង (Rostral teeth)។ ត្រីរ៉ាយច្រមុះរណារ មានពណ៌ប្រផេះទៅត្នោតលឿងនៅផ្នែកខាងលើ ដោយមានពណ៌លឿងស្រទន់ច្បាស់នៅត្រង់ព្រុយរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទត្រីដែលរស់នៅក្នុងទឹកសាបអាចមានពណ៌ក្រហមដោយសារការច្របាច់ឈាមនៅក្រោមស្បែក ប៉ុន្តែប្រភេទទាំងពីរនេះសុទ្ធតែមានផ្នែកខាងក្រោមពោះពណ៌ប្រផេះ ឬពណ៌ស។ ត្រីរ៉ាយច្រមុះរណារ អាចមានប្រវែងរហូតដល់ ៧.៥ម៉ែត្រ ប៉ុន្តែប្រភេទដែលប្រទះឃើញទូទៅ ជាធម្មតាមិនធំដល់ថ្នាក់នោះទេ។ ដូច្នេះ ត្រីរ៉ាយច្រមុះរណារធ្មេញធំជាមធ្យមមានប្រវែងត្រឹមតែ ២ ទៅ ២.៥ម៉ែត្រប៉ុណ្ណោះ ហើយរូបរាងរបស់វាគឺងាយស្រួលចំណាំណាស់។

ពួកវាមានវត្តមាននៅទូទាំងពិភពលោកក្នុងតំបន់ឆ្នេរសមុទ្រទឹក(coastal sea) រងតំបន់ក្ដៅនិងតំបន់ក្ដៅ តំបន់ពាមទន្លេ និងប្រព័ន្ធទឹកសាប (Last and Stevens 1994; Compagno and Last 1998)។ ពិភពលោក មានត្រីថ្កច្រមុះរណារចន្លោះពី ៥ ទៅ ៧ប្រភេទ ដែលត្រូវបានទទួលស្គាល់ ដោយក្នុងនោះ ៥ប្រភេទ មានវត្តមាននៅក្នុងដែនទឹកអូស្ត្រាលី (Last and Stevens 1994)។

ត្រីថ្ក ត្រូវបានផុតពូជពីផ្នែកជាច្រើននៃដែនជម្រកដើមរបស់ពួកវាដើរ ដោយសារការនេសាទប្រើមុង និងអួនអូស ហើយពួកវាងាយនឹងជាប់មុងណាស់ដោយសារច្រមុះរណារដែលមានធ្មេញរបស់ពួកវា (Simpfendorfer 2000)។

ចំណេះដឹងបន្តិចបន្តួចអំពីជីវវិទ្យារបស់ត្រីរ៉ាយច្រមុះរណារបង្ហាញថា ពួកវាមានអត្រាបង្កបង្កើតកូនទាប (Tanaka 1991; Compagno and Last 1998; Wilson 1999; Simpfendorfer 2000; Thorburn et al. 2004)។ កត្តានេះ បូករួមនឹងភាពងាយរងគ្រោះចំពោះឧបករណ៍នេសាទ បានធ្វើឱ្យត្រីថ្កក្លាយជាប្រភេទសត្វរងហានិភ័យខ្ពស់ ហើយជាបន្តបន្ទាប់ ពួកវាទាំងអស់ត្រូវបានចាត់ថ្នាក់ជាលក្ខណៈសកល ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត (Critically Endangered) នៅក្នុងបញ្ជីក្រហម IUCN ឆ្នាំ២០០៦ (Compagno et al. 2006)។

ត្រីថ្ក ឬត្រីរ៉ាយច្រមុះរណារទឹកសាប (Pristis microdon Latham, 1794)៖

Pristis microdon គឺជាត្រីរ៉ាយច្រមុះរណារទំហំមធ្យម ទៅធំ ដែលនៅអូស្ត្រាលីលូតលាស់ដល់ប្រវែងយ៉ាងតិច ៣៦១សង់ទីម៉ែត្រ (TL) (Tanaka 1991) ប៉ុន្តែត្រូវបានរាយការណ៍ថាអាចឡើងដល់ ៧០០សង់ទីម៉ែត្រ (TL) នៅទីតាំងផ្សេងទៀត (Last and Stevens 1994)។ ពួកវាកើតមកមានប្រវែងប្រហែល ៥០សង់ទីម៉ែត្រ បន្ទាប់ពីពពោះរយៈពេល ៥ខែ ដោយមានកូនក្នុងមួយពោះចន្លោះពី ១ ទៅ ១២កូន (Wilson 1999)។

នៅតំបន់អាត្លង់ទិកខាងលិច Pristis microdon ពេញវ័យក្នុងប្រវែងចន្លោះពី ២៤០ ទៅ ៣០០សង់ទីម៉ែត្រ (TL) (Compagno and Last 1998)។ Tanaka (1991) បានរាយការណ៍ពីគំរូឈ្មោលចំនួនពីរមកពីញូហ្គីណេ (New Guinea) ដែលមួយមានប្រវែង ២៤៧សង់ទីម៉ែត្រ (មិនទាន់ពេញវ័យ) និងមួយទៀតមានប្រវែង ៣៦១សង់ទីម៉ែត្រ (ពេញវ័យ)។

នៅក្នុងដែនទឹកអូស្ត្រាលី ត្រីថ្ក ឬ Pristis microdon ស៊ីត្រីជាអាហារ ដូចជាត្រីអណ្ដែង/ត្រីកែយ សត្វលក្ខណៈគ្រងរឹងតូចៗ (Crustaceans) និងសត្វខ្យង/លៀស (Molluscs) (Allen 1982; Cliff and Wilson 1994; Pogonoski et al. 2002; Thorburn et al. 2004)។

ត្រីថ្ក រស់នៅជិតឆ្នេរ និងតំបន់ទឹកជោរនាច ហើយជាទូទៅត្រូវបានគេរកឃើញនៅតាមប្រព័ន្ធរំភាយទឹកសាប បឹង និងពាមទន្លេ ដែលពួកវាអាចហែលចូលជម្រៅរហូតដល់ ៤០០គីឡូម៉ែត្រពីឆ្នេរសមុទ្រ (Morgan et al. 2004)។

នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកខាងលិច ដែនជម្រករបស់វាលាតសន្ធឹងចាប់ពីញូហ្គីណេ អាស៊ីអាគ្នេយ៍ អូស្ត្រាលីភាគខាងជើង និងឆ្ពោះទៅខាងលិចរហូតដល់អាហ្វ្រិកខាងត្បូង (Last and Stevens 1994; Compagno and Last 1998)។ Pristis microdon ក៏អាចមានវត្តមាននៅក្នុងតំបន់អាត្លង់ទិក និងប៉ាស៊ីហ្វិកខាងកើតផងដែរ ប្រសិនបើ Pristis perotteti និង Pristis zephyreus ត្រូវបានចាត់ថ្នាក់ជាប្រភេទតែមួយជាមួយប្រភេទនេះ (Compagno and Last 1998)។

នៅអូស្ត្រាលី ត្រីថ្កទឹកសាបត្រូវបានគេស្គាល់ថាមានវត្តមាននៅក្នុងទន្លេ Ord, Durack និង Fitzroy (អូស្ត្រាលីខាងលិច), ទន្លេ Adelaide, Victoria និង Daly (ដែនដីភាគខាងជើង) និងទន្លេ Gilbert, Mitchell, Norman និង Leichhardt (ឃ្វីនស្លែន) (Last and Stevens 1994; Pogonoski et al. 2002; Thorburn et al. 2004)។ នៅឆ្នាំ២០២៤ ត្រូវបានគេរាយការណ៍ថាឃើញ Pristis microdon នៅក្នុងដែនទឹកសមុទ្រ (Thorburn et al. 2004)។

ជាទូទៅ ត្រីប្រភេទនេះ មានច្រមុះវែង ឬហៅថារណារ ដែលមនុស្សភាគច្រើននៅទីនេះតែងតែហៅថាមាត់ ឬច្រមុះ។ ជាមធ្យម ច្រមុះដ៏ប្លែកនេះមានប្រវែងប្រហែល ២៧% នៃប្រវែងសរុបរបស់ត្រី ប៉ុន្តែជាទូទៅវាអាចវែងជាងនេះ។ មានធ្មេញធំៗពី ១៤ ទៅ ២២ជួរនៅសងខាងច្រមុះរណារ ប៉ុន្តែពួកវាមិនមែនសម្រាប់ទំពារអាហារនោះទេ។ ត្រីនេះ ប្រើប្រាស់រណាររបស់វាដើម្បីកាយបាតដីស្វែងរកចំណី ឬដើម្បីកាប់ប្រហារវាយប្រហារលើហ្វូងត្រី។ វាអាចធ្វើឱ្យហ្វូងត្រីសន្លប់បានដោយគ្រាន់តែគ្រវីច្រមុះរបស់វាពីម្ខាងទៅម្ខាង ហើយវាត្រូវបានប្រើប្រាស់ដើម្បីការពារខ្លួនផងដែរ។

ប្រសិនជាប្រជាពលរដ្ឋបានឃើញប្រភេទជលផលនេះមានលក់នៅលើទីផ្សារ សូមធ្វើការរាយការណ៍ទៅកាន់លេខទូរស័ព្ទ ០១២ ៩២៩ ២២០ និង ០១២ ៩០៨ ១២១។

សូមចូលរួមទាំងអស់គ្នា ក្នុងការការពារធនធានជលផលកម្ពុជាទាំងទឹកសាប និងទឹកប្រៃរបស់យើង ឱ្យកាន់តែគង់វង្ស និងមាននិរន្តរភាពតកូនតចៅគ្រប់ជំនាន់៕⁩