* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% ចំនួន ៤០០កន្លែង សម្រាប់សិស្សជាប់ និងធ្លាក់បាក់ឌុប

18-09-2026 15:25

(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសផ្តល់អាហារូបករណ៍១០០% ចំនួន ៤០០កន្លែង សម្រាប់សិស្សានុសិស្សជាប់ និងធ្លាក់បាក់ឌុប ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

លោកបណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានឲ្យដឹងថា នាឆ្នាំសិក្សាថ្មី ២០២៦-២០២៧នេះ វិទ្យាស្ថាន នឹងផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សានុសិស្ស​ទាំងអស់ ទោះបីជាប់ ឬធ្លាក់បាក់ឌុប ដើម្បីបន្តថ្នាក់ឧត្តមសិក្សា ដោយសរុបចំនួន ៤០០កន្លែង និងលើមុខជំនាញចំនួន ៧។

លោកបណ្ឌិត បានបន្តថា មានជំនាញដូចជា៖ ១.​ វិស្វកម្មអគ្គិសនី​ ១០០កន្លែង,​២. វិស្វកម្មសំណង់ស៊ីវិល ៧៥កន្លែង, ៣. វិស្វកម្មអេឡិចត្រូនិក ៧៥កន្លែង, ៤. វិស្វកម្មមេកាត្រូនិក ៥០កន្លែង, ៥. ព័ត៌មានវិទ្យា ៥០កន្លែង, ៦. មេកានិករថយន្ត ២៥កន្លែង និងទី៧. បរិក្ខារត្រជាក់ ២៥កន្លែង។

ដោយឡែក ចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B, C នឹងទទួលបានអាហារូបករណ៍ ១០០% ភ្លាមៗពីវិទ្យាស្ថាន ដោយមិនបាច់ឆ្លងកាត់ការតេស្តសមត្ថភាព។ រីឯសម្រាប់សិស្សដែលជាយុវជន​ ស.ស.យ.ក, កាយឫទ្ធិ, កាកបាទក្រហម, កំព្រា, ក្រីក្រ និងយុវជនក្រៅខេត្តសៀមរាប​ក៏មានឱកាសទទួលបានអាហារូបករណ៍នេះពី 25%-75% ផងដែរ។

លោកបណ្ឌិត ម៉ប់ ស៊ីនួន បញ្ជាក់ថា វិទ្យាស្ថាន ក៏ផ្តល់ស្នាក់នៅដល់សិស្សដែលមកពីក្រៅខេត្តផងដែរ។ ដូច្នេះ ដើម្បីកុំឱ្យខកខាន និងប្រញាប់មកទំនាក់ទំនងវិទ្យាស្ថាន ដើម្បីទទួលបានឱកាសពិសេសនេះ។ ការចុះឈ្មោះចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយការចូលរៀនលើកទី១ គឺនៅថ្ងៃទី១៩ ខែតុលា និងចូលរៀនលើកទី២ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦៕