* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អដ្ឋិធាតុម្តាយរបស់លោកបណ្ឌិត អ៊ាង សុផល្លែត នឹងដង្ហែពីប្រទេសកាណាដា មកធ្វើបុណ្យទក្ខិណានុប្បទាន នៅវត្តឧណ្ណាលោម

18-09-2026 17:51

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយសារ ធម្មសទ្ធានុរ័ក្ខសិរីតាណី អ៊ាង សុផាត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក និងជីដូន បានទទួលមរណភាពនៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៤៣នាទី នៅទីក្រុងអែដម៉ុនតុន រដ្ឋធានីនៃខេត្តអាល់បឺរតា ប្រទេសកាណាដា ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។

សពធម្មសទ្ធានុរ័ក្ខសិរីតាណី អ៊ាង សុផាត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កំពុងតម្កល់ និងបូជានៅទីក្រុងអែដម៉ុនតុន រដ្ឋធានីនៃខេត្តអាល់បឺរតា ប្រទេសកាណាដា។ បន្ទាប់ពីបូជា អដ្ឋិធាតុនឹងដង្ហែមកធ្វើបុណ្យទក្ខិណានុប្បទាន នៅវត្តឧណ្ណាលោម។

កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅដូចខាងក្រោម៖

*ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី ជួបជុំបងប្អូន កូន ចៅ ចៅទួត ញាតិមិត្តជិតឆ្ងាយ និងភ្ញៀវកិត្តិយស ប្រារព្ធពិធីនមស្សការព្រះរតនត្រៃ សមាទានសីល និមន្តសម្តេចសង្ឃ ចំនួន ៧ព្រះអង្គ ចម្រើនព្រះបរិត្ត និងអារាធនានិមន្ត សម្តេចព្រះសង្ឃ សម្តែងព្រះធម៌ទេសនា។ បន្ទាប់ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អញ្ជើញអុជធូប និងចូលរួមសាររំលែកទុក្ខជាមួយនឹងកូនចៅ ចៅទួត ក្រុមគ្រួសារ និងអញ្ជើញពិសាភោជនាហារ។

*ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ព្រឹក ប្រារព្ធពិធីនមស្សការព្រះរតនត្រៃ សមាទានសីល វេរភត្តថ្វាយ ប្រគេន សម្តេចព្រះសង្ឃ បង្សុកូល ដារឆ្លង និងឧទ្ទិសមហាកុសលជាកិច្ចបង្ហើយបុណ្យ។ ជាមួយនេះ និមន្តសម្តេចព្រះសង្ឃ ទស់បន្លុង។ បន្ទាប់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អញ្ជើញអុចធូប និងចូលរួមសាររំលែកទុក្ខជាមួយនឹងកូន ចៅ ចៅទួត ក្រុមគ្រួសារ និងអញ្ជើញពិសាភោជនាហារ៕