* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលស្រុកវាលវែង ទទួលថវិកា ១០លានរៀល ពីសប្បុរសជន ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទេសចរណ៍

19-09-2026 12:31

(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកវាលវែង បានទទួលបានថវិកាឧបត្ថម្ភចំនួន ១០,០០០,០០០រៀល ពីលោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត និងលោកស្រី យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដើម្បីរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ និងកែលម្អសោភ័ណភាពក្នុងស្រុក។

ថវិកាសប្បុរសធម៌នេះ នឹងត្រូវយកទៅប្រើប្រាស់លើការងារអភិវឌ្ឍន៍សំខាន់ៗជាច្រើន រួមមាន៖

ទី១-ការកសាងផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មចាំង ឃុំក្រពើពីរ
ទី២-ការសម្អាត រៀបចំសួន និងដាំផ្កានៅ តំបន់ជើងភ្នំ១៥០០
ទី៣-ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន
ទី៤-ការបន្តយុទ្ធនាការដាំកូនឈើលម្អ តាមបណ្តោយផ្លូវជាតិលេខ១០ និងផ្លូវជាតិលេខ៥៥។

លោក ធាង ឡេង អភិបាលស្រុកវាលវែង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ ព្រមទាំងក្រុមគ្រួសារ ដែលតែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ជួយដល់សង្គម និងអាជ្ញាធរមូលដ្ឋាន នាពេលកន្លងមក។

លោកអភិបាលស្រុកបានគូសបញ្ជាក់បន្ថែមថា សប្បុរសជនទាំងពីររូប តែងតែសកម្មក្នុងបេសកកម្មមនុស្សធម៌ជាច្រើនដូចជា ការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងធ្លាប់បានចុះជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះ ក៏ដូចជនភៀសសឹក និងវីរកងទ័ពជួរមុខ នាពេលកន្លងមកផងដែរ។

ក្នុងនាមរដ្ឋបាលស្រុកវាលវែង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកអភិបាលស្រុកបានគោរពជូនពរជូនចំពោះ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ឱ្យជួបប្រទះតែសេចក្តីសុខ ចម្រើន ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អបរិបូរណ៍ជានិច្ច៕