* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន (Video inside)

19-09-2026 13:18

(ភ្នំពេញ)៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កំពុងវិវត្តទៅជាបទល្មើសដែលមានលក្ខណៈស្មុគស្មាញ និងឆ្លងកាត់ព្រំដែន បង្កបញ្ហាជាច្រើនដល់ប្រជាជនទូទាំងពិភពលោក​។ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការឆ្លើយតបពីកម្រិតជាតិទៅកម្រិតអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026)» ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦។

បទល្មើស Online Scams កំពុងវិវត្តយ៉ាងឆាប់រហ័ស និងមានលក្ខណៈឆ្លងដែន។ បញ្ហានេះតម្រូវឱ្យមានការឆ្លើយតបរួមគ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មប្រភេទនេះ។

ដើម្បីបញ្ជាក់ពីជំហយ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការបង្ក្រាបទល្មើស Online Scams ក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំ ICCOS-2026 ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោក ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោក ហាយ មករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន។

*អត្ថន័យដ៏ធំធេងរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ICCOS-2026​, ការអនុវត្តច្បាប់ និងការប្តេជ្ញាចិត្តបង្ក្រាបបទល្មើស Online Scams

ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថា មិនមែនគ្រាន់តែជាការរៀបចំវេទិកាអន្តរជាតិមួយនៅរាជធានីភ្នំពេញទេ ប៉ុន្តែ មានអត្ថន័យធំជាងនេះ គឺជាការបង្ហាញនូវឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញអំពីការទទួលខុសត្រូវ បង្ហាញពីភាពបបើកចំហមួយសំខាន់បំផុត និងការអំពាវនាវឱ្យមានសកម្មភាពរួមរបស់សហគមន៍អន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ពីព្រោះបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហារួមក្នុងតំបន់ និងពិភពលោក។

កម្ពុជា ទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​​ វាជាបញ្ហាដ៏ធ្ងន់ធ្ងរ ហើយកម្ពុជា គឺជាប្រទេសដែលទទួលរងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះ ក៏ប៉ុន្តែកម្ពុជា បានប្រឈមនឹងបញ្ហា និងបានកំពុងចាត់វិធានការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជា បានបើកទ្វារសហការជាមួយពិភពលោក ដើម្បីដោះស្រាយបញ្ហា Online Scams ជាមួយប្រទេសចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី ព្រមទាំងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀត។

មានសំណួរសួរថា ហេតុអ្វីបានជាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ICCOS-2026 ? ពីព្រោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​​ មិនមែនជាបញ្ហារបស់តែមួយនោះទេ វាជាឧក្រិដ្ឋកម្មឆ្លងដែន​ និងជាបញ្ហាសកល។ នៅក្នុងប្រតិបត្តិការឆបោកតែមួយជនល្មើសអាចនៅប្រទេសមួយ​​ ជនរងគ្រោះអាចនៅប្រទេសមួយទៀត។​ ប្រាក់អាចឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសទី៣ ខណៈគណនី បច្ចេកវិទ្យា ទ្រព្យឌីជីថល និងវេទិកាឌីជីថលអាចស្ថិតនៅក្នុងប្រទេសផ្សេងៗទៀត។

នេះជាលក្ខណៈពិតនៃឧក្រិដ្ឋកម្មនៅក្នុងសម័យឌីជីថល។​ ឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺបានឆ្លងកាត់ព្រំដែន ដូច្នេះ ដំណោះស្រាយ ក៏ត្រូវតែឆ្លងកាត់ព្រំដែន ដែលត្រូវការមានការចូលរួមសហការជាសកល។ គ្មានប្រទេសណាមួយអាចបញ្ចប់បទល្មើស Online Scams ដោយឯកឯងបាននោះទេ ហើយគ្មានប្រទេសណាមួយគួរត្រូវបានទុកឱ្យប្រយុទ្ធជាមួយឧក្រិដ្ឋកម្មឆ្លងដែន​ ​Online Scams តែម្នាក់ឯងនោះដែរ ចំណុចនេះជាមូលហេតុដែលកម្ពុជា អញ្ជើញរដ្ឋាភិបាល​ អង្គការអន្តរជាតិ​ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកជំនាញ និងដៃគូពាក់ព័ន្ធជួបគ្នានៅក្នុងរាជធានីភ្នំពេញ នៅក្នុងសន្និសីទអន្តរជាតិនៅខែកញ្ញានេះ។

កម្ពុជា រៀបចំសន្និសីទអន្តរជាតិនេះថា ដើម្បីនិយាយថានេះជាបញ្ហារបស់អ្នកណានោះទេ ប៉ុន្តែ នេះជាបញ្ហាតំបន់​ ជាបញ្ហាសកល ហើយវាជាបញ្ហារួមរបស់យើងដើម្បីត្រូវតែលើកមកជជែកពិភាក្សាគ្នា រកនូវប្រភពនៃបញ្ហា ដាក់ដំណោះស្រាយរួមគ្នា និងទទួលខុសត្រូវរួមគ្នា ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។​

ហេតុអ្វីបានជាយើងអំពាវនាវឱ្យមានការចូលរួម ? ពីព្រោះកម្ពុជាខ្លួនឯង បានកំពុងតែចាត់វិធានការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្រោមការដឹកនាំដោយផ្ទាល់ដោយសម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការចំពុះកិច្ចប្រយុទ្ធប្រឆាំងបទល្មើស Online Scams។

ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បង្ហាញពីលទ្ធផលជាបឋមនៃប្រតិបត្តិការប្រយុទ្ធប្រឆាំង Online Scams នៅកម្ពុជា ដោយបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា​ បានស៊ើបអង្កេតទីតាំងសង្ស័យចំនួន ៨៣២កន្លែង និងបានបើកប្រតិបត្តិការចំនួន ៦៦៣ទីតាំង។
នៅក្នុងចំណោមទីតាំងដែលបានបើកប្រតិបត្តិការទាំងនោះ មានទីតាំង Online Scams ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ដែលអាចនិយាថាទីតាំង Online Scams ទ្រង់ទ្រាយធំ ត្រូវបានគ្រប់គ្រង​ និងកម្ទេចទាំងស្រុង។

អាជ្ញាធរកម្ពុជា នៅតែបន្តបេសកកម្មប្រយុទ្ធប្រឆាំងបទល្មើស Online Scams​ ដែលបានប្រែក្លាយពីទ្រង់ទ្រាយធំ ទៅជាប្រតិបត្តិការតូចៗ និងមានលក្ខណៈបែកខ្ញែក។ ចំពោះការបង្ក្រាបក្រុមជនល្មើស Online Scams នៅតែបន្តដូចភ្លៀងរលឹម ដោយសមត្ថកិច្ចត្រូវបន្តស៊ើបអង្កេត តាមដាន និងបង្ក្រាបសកម្មភាពឆបោកជាប្រចាំ ដើម្បីទប់ស្កាត់ការបង្កើតបណ្តាញថ្មី និងការផ្លាស់ប្តូរទម្រង់ប្រតិបត្តិការរបស់បណ្តាញដែលមានស្រាប់។

ការបង្ក្រាបក្នុងប្រទេសត្រូវបានភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសារបទល្មើស Online Scams មានលក្ខណៈឆ្លងដែន និងអាចពាក់ព័ន្ធនឹងជនរងគ្រោះ ជនសង្ស័យ បណ្តាញហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា។

*លទ្ធផលបង្ក្រាបបទល្មើស Online Scams

លោក ហាយ មករា បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams មន្ត្រីជំនាញកម្ពុជា បានអនុវត្តច្បាប់បានជាង ៤០០ករណី និងឃាត់ខ្លួនជនសង្ស័យក្បែរ ៣ម៉ឺននាក់ មាន ៣៩សញ្ជាតិ និងបណ្តេញជនបរទេសដែលជាមុខសញ្ញាសង្ស័យ ឱ្យចេញពីប្រទេសកម្ពុជា ប្រមាណ ២ម៉ឺននាក់។

ក្នុងនោះអាជ្ញាធរកម្ពុជា បានទទួលព័ត៌មានថា មានជនបរទេសជាសមាជិកក្រុមឧក្រិដ្ឋជនឆបោក Online Scams បានរត់ចេញពីកម្ពុជា ប្រមាណ ៣៨ម៉ឺននាក់។ ជនបរទេសដែលជាមុខសញ្ញាក្រុមឧក្រិដ្ឋជនឆបោក​ Online Scams ទាំងនេះក៏ជាក្តីកង្វល់របស់បណ្តាប្រទេសនានាផងដែរ ដោយសារតែក្រុមនេះមានជំនាញច្បាស់លាស់ ដើម្បីបន្តសកម្មភាពរបស់ពួកគេ នៅទីតាំងផ្សេងអាចបង្កការគំរាមកំហែងដល់បណ្តាប្រទេសផ្សេងទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងសកម្ម ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនត្រឹមបញ្ចប់លើទីតាំងធំៗនោះទេ។ អាជ្ញាធរកម្ពុជា បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបញ្ចូនខ្លួនក្រុមជនសង្ស័យក្នុងបទល្មើស Online Scams ទៅតុលាការ ខណៈក្រុមឧក្រិដ្ឋជនបរទេស ក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតវិញ ដើម្បីឱ្យឧក្រិដ្ឋជនទាំងនោះទទួលទោសតាមផ្លូវច្បាប់របស់ប្រទេសកំណើតវិញ។

អាជ្ញាធរកម្ពុជា​ មិនបិទបញ្ចប់ការស្រាវជ្រាវរកមេក្លោងនៅក្រោយបទល្មើសឆបោកតាម Online Scams នោះទេ ខណៈបច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានបន្តស្រាវជ្រាវ តាមដាន ប្រមូលព័ត៌មាន និងសហការជាមួយភាគីបរទេស ដើម្បីឈានទៅដល់ការកំណត់មុខសញ្ញា​បណ្តាញ និងមេក្លោងឆបោក​ Online Scams តាមរយៈភស្តុតាងដែលសមត្ថកិច្ចប្រមូលបាន។ ចំណែកទូរស័ព្ទដៃដែលបម្រើឱ្យបទល្មើសឆបោក Online Scams ត្រូវប្រមូលបានជាង ៣០ម៉ឺនគ្រឿង និងលំហូរហិរញ្ញវត្ថុ ដោយសហការជាមួយប្រទេសពាក់ព័ន្ធជាដើម។

ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នេះ បានអនុវត្តវិធានការច្បាប់ចំពោះមន្ត្រីរាជការដែលពាក់ព័ន្ធមានចំនួន​ ៤សំណុំរឿង និងមានជនសង្ស័យប្រមាណ ១៥នាក់ ​ត្រូវចាត់វិធានការតាមយន្តការអង្គភាពប្រឆាំងអំពើពុលរលួយ (ACU)។

*កិច្ចសហការពីដៃគូអន្តរជាតិ និងខ្លឹមសារនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026)

លោក​ ម៉ុក ច័ន្ធសុធា បានឱ្យដឹងថា បញ្ហាបទល្មើស Online Scams ជាបញ្ហាស្មុគ្រស្មាញប្រទាក់ក្រឡា បណ្តាញអង្គការចាត់តាំង ពីប្រទេសមួយទៅប្រទេសមួយទៀត ជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ហេតុនេះហើយទើបប្រមុខរាជដ្ឋាភិបាលសម្រេចរៀបចំជាសន្និសីទ្ធអន្តរជាតិនេះឡើង ដើម្បីប្រមូលនូវមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសក៏ដូចជាអ្នករៀបចំគោលនយោបាយ មន្រ្តីអនុវត្តន៍ច្បាប់ មកអង្គុយជាមួយគ្នា ធ្វើការពិភាក្សា និងការលើកជាទស្សនៈទានក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ដើម្បីផ្តល់ភាពរឹងមាំនៃដំណើរការសន្និសីទអន្តរជាតិ, មានអង្គការអន្តរជាតិធំៗចំនួន ៣ គឺការិយាល័យអង្គការសហប្រជាតិទទួលបន្ទុកគ្រឿងញៀន, ឧក្រិដ្ឋកម្មឆ្លងដែន ប្រចាំតំបន់អាស៉ីអាគ្នេយ៍ និងប៉ាស៉ីហ្វិក, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ «អាំងទែប៉ូល (Interpol)» និងទី៣៖ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មរបស់ច្បាប់ មេគង្គ-ឡានឆាង។

តាមរយៈ ICCOS-2026 កម្ពុជានឹងប្រមូលផ្តុំតំណាងពី បណ្តាប្រទេសជាង២០ និងអង្គការអន្តរជាតិចំនួន៣ ដើម្បីពិភាក្សាអំពីការវិវត្តនៃបទល្មើស Online Scams ផ្លាស់ប្តូរបទពិសោធន៍ និងពិចារណាលើយន្តការសហប្រតិបត្តិការដែលអាចជួយពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនប្រភេទនេះ ក្នុងនោះបណ្តាប្រទេសពាក់ព័ន្ធ និងអ្នកជំនាញអន្តរជាតិ នឹងពិភាក្សាគ្នា ដើម្បីស្វែងយល់អំពីការវិវត្តដ៏ស្មុគស្មាញដ៏ឆាប់រហ័ស នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បង្កើនកិច្ចសហប្រតិបត្តិការពីព្រោះជាបទល្មើសឆ្លងដែន មិនអាចប្រទេសណាមួយធ្វើតែឯងបានទេ និងការចូលរួមផ្លាស់ប្តូរបទពិសោធន៍ពីចំណុចខ្លាំង និងចំណុចខ្សោយនៃប្រតិបត្តិការនីមួយៗ។

តាមរយៈការដាក់ចេញនូវវិធានការផ្នែកច្បាប់ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរថា ការបង្ក្រាប និងទប់ស្កាត់ Online Scams គឺជាកិច្ចការដែលត្រូវអនុវត្តជាបន្តបន្ទាប់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ពង្រឹងសន្តិសុខឌីជីថល និងរក្សាបរិយាកាសសុវត្ថិភាពសម្រាប់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចស្របច្បាប់នៅកម្ពុជា៕