* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជំនាញបច្ចេកទេសចំនួន៤ កំពុងមានតម្រូវការខ្ពស់ នៅក្នុងទីផ្សារការងារ

19-09-2026 14:13

(ព្រះសីហនុ)៖ ជំនាញវិស្វកម្មអគ្គិសនី បច្ចេកវិទ្យាកុំព្យូទ័រ និងបច្ចេកវិទ្យាមេកានិករថយន្ត ព្រមទាំងគណនេយ្យ និងហិរញ្ញវត្ថុ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិស្សានុសិស្ស និងមានតម្រូវការនៅក្នុងទីផ្សារការងារ ខណៈវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ កំពុងបើកឱកាសសិក្សាលើជំនាញទាំងនេះសម្រាប់ឆ្នាំសិក្សាថ្មី។

លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមជំនាញដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល មានជំនាញមួយចំនួនទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារមានការប្រើប្រាស់ជាក់ស្តែង និងតម្រូវការនៅក្នុងទីផ្សារការងារ។

លោកបានបន្ដថា៖ «ជំនាញដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានតម្រូវការទីផ្សារខ្ពស់ រួមមាន វិស្វកម្មអគ្គិសនី បច្ចេកវិទ្យាកុំព្យូទ័រ និងបណ្តាញ មេកានិករថយន្ត និងគណនេយ្យ-ហិរញ្ញវត្ថុ»។ ​

លោកបានបន្តទៀតថា សម្រាប់ឆ្នាំសិក្សាថ្មី វិទ្យាស្ថានបានបើកទទួលសិស្សានុសិស្សលើច្រើនកម្រិត រួមមាន សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ បរិញ្ញាបត្ររង និងបរិញ្ញាបត្របច្ចេកវិទ្យា ដើម្បីផ្តល់ជម្រើសសិក្សាដែលសមស្របទៅតាមកម្រិត និងគោលដៅរបស់អ្នកសិក្សា។ ជំនាញសំខាន់ៗ ដែលវិទ្យាស្ថានកំពុងបើកបណ្តុះបណ្តាល រួមមាន វិស្វកម្មអគ្គិសនីអគារ មេកានិក និងជួសជុលរថយន្ត វិទ្យាសាស្ត្រកុំព្យូទ័រ និងបណ្តាញ សំណង់ស៊ីវិល ព្រមទាំងគណនេយ្យ និងហិរញ្ញវត្ថុ។

លោក ប៊ូ សំអាត បានបញ្ជាក់ថា ការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឱកាសមួយសម្រាប់យុវជនក្នុងការទទួលបានជំនាញជាក់ស្តែង និងត្រៀមខ្លួនចូលទៅក្នុងទីផ្សារការងារ។ លោកបន្ថែមថា៖ «យើងចង់ឱ្យសិស្សជ្រើសរើសជំនាញដែលស្របនឹងចំណង់ចំណូលចិត្ត និងសមត្ថភាពរបស់ខ្លួន ហើយសំខាន់ គឺជាជំនាញដែលអាចយកទៅប្រើប្រាស់បានជាក់ស្តែងនៅពេលចូលធ្វើការ»។

លោកនាយកវិទ្យាស្ថានដដែលបញ្ជាក់ថា ការបើកឱកាសសិក្សាលើច្រើនកម្រិត និងជំនាញបច្ចេកទេសចម្រុះនេះ ក៏ផ្តល់ជម្រើសដល់សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ និងយុវជនផ្សេងទៀត ក្នុងការជ្រើសរើសផ្លូវសិក្សាដែលអាចបន្តទៅការងារ ឬបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ ឆ្នាំចុងក្រោយ សាលាបានបណ្តុះបណ្តាលសិស្ស-និស្សិតរាប់ពាន់នាក់ចាប់ពីកម្រិតបច្ចេកទេស និងវិជ្ជាជីវៈ រហូតដល់បរិញ្ញាបត្របច្ចេកវិទ្យា ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកម្មវិធី TVET 1.5 លាននាក់ ដោយផ្តល់ជំនាញរយៈពេលខ្លី ប្រាក់ឧបត្ថម្ភ និងការគាំទ្រដល់យុវជនគ្រួសារក្រីក្រ និងងាយរងគ្រោះ ខណៈអត្រាអ្នកបញ្ចប់ការសិក្សាទទួលបានការងារធ្វើមាន ជាង ៩០%៕