* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មុខជំនាញចំនួន៩ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម  ដែលមានការគាំទ្រ និងប្រជាប្រិយខ្លាំងពីសំណាក់យុវជន

19-09-2026 14:16

(កំពង់ចាម)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនាញបច្ចេកទេស និងវិជ្ជាជិវៈច្រើន ដែលកំពុងបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយក្នុងនោះមានមុខជំនាញចំនួន៩ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តកំពង់ចាម។

លោក ហាវ ធិន នាយកនៃវិទ្យាស្ថាន PIKP បានឱ្យដឹងថា មុខជំនាញដែលមានភាពលេចធ្លោជាងគេរួមមាន ជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មព័ត៌មានវិទ្យា, ការងារកំបោរ, ការងារការ៉ូ, ការធ្វើម្ហូបខ្មែរ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, និងការថែទាំ និងជួសជុលរថយន្ត។

លោកបញ្ជាក់ថា៖ «អនាគតដ៏ល្អ មិនមែនកើតចេញមកពីការរង់ចាំឱកាសនោះទេ ប៉ុន្តែកើតចេញមកពីការត្រៀមខ្លួនឱ្យមានសមត្ថភាពសម្រាប់ឱកាស។ ការសិក្សាត្រូវភ្ជាប់ជាមួយតម្រូវការពិតប្រាកដរបស់ទីផ្សារការងារ និងវិស័យឯកជន ដើម្បីរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញស្របតាមតម្រូវការទីផ្សារការងារ»។

នៅក្នុងនោះ វិទ្យាស្ថានក៏បានបង្ហាញពីទស្សនៈក្នុងការជំរុញសិស្សនិស្សិតរបស់ខ្លួនឱ្យឆាប់ទទួលបានឱកាសហាត់ការ និងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈយន្តការសំខាន់ៗ ជាច្រើន ដោយវិទ្យាស្ថានខិតខំពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជននានា ដើម្បីបង្កើតឱកាសកម្មសិក្សា និងហាត់ការ ព្រមទាំងឱកាសការងារសម្រាប់សិស្សនិស្សិត ហើយវិទ្យាស្ថានបានផ្តោតលើការពង្រឹងសមត្ថភាពសិស្សនិស្សិត តាមរយៈការអនុវត្តជាក់ស្តែងជាមួយគ្រឿងឧបករណ៍ និងបរិក្ខារបច្ចេកទេស ដើម្បីឱ្យពួកគេទទួលបានជំនាញ និងបទពិសោធន៍ដែលស្របតាមតម្រូវការទីផ្សារការងារ។

លោកនាយកបានបញ្ជាក់ថា៖ «ការសិក្សាត្រូវភ្ជាប់ជាមួយតម្រូវការពិតប្រាកដរបស់ទីផ្សារការងារ និងវិស័យឯកជន ដើម្បីរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញស្របតាមតម្រូវការទីផ្សារការងារ។ យើងផ្ដល់ឱកាសឱ្យសិស្សចុះកម្មសិក្សា និងអ្នកហាត់ការអាចចូលទៅសិក្សា និងអនុវត្តជំនាញនៅក្នុងបរិយាកាសការងារពិតប្រាកដ» ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់សិស្សានុសិស្ស ដែលកំពុងស្វែងរកជំនាញសម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ សូមធ្វើការជ្រើសរើសដោយមានការពិចារណាឱ្យបានច្បាស់លាស់ មិនគួរជ្រើសរើសតាមចំណង់ចំណូលចិត្តតែមួយមុខ ឬតាមគ្នានោះទេ។ សិស្សានុសិស្សគួរស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់ មុននឹងសម្រេចចិត្ត ដោយផ្អែកលើសមត្ថភាព លទ្ធភាព និងជំនាញដែលអាចជួយបើកផ្លូវទៅរកអនាគត និងឱកាសការងារល្អប្រសើរ៕