* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវចំនួន ៣ខ្សែ និងសំណង់សិល្បការ្យ ក្នុងខេត្តតាកែវ

19-09-2026 18:50

(តាកែវ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យនៅលើខ្សែផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងខេត្តតាកែវ។

ក្នុងឱកាសចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវនោះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលនៅក្នុងមូលដ្ឋាន ដោយបានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជនបទ តាមរយៈការលើកកម្រិតគុណភាពផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកទទួលការសាងសង់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសរបស់ ក្រសួង ដើម្បីធានាបានគុណភាពផ្លូវក្រោយពេលបញ្ចប់ការស្ថាបនា និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានសំណូលពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ សូមចូលរួមថែទាំនូវសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស យូរអង្វែងផងដែរ

សូមជម្រាបដែរថា ការចុះពិនិត្យផ្លូវចំនួន៣ខ្សែនេះ មានដូចខាងក្រោម៖

*ខ្សែទី១៖ ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៣.០០គ.ម. ទទឹង ៦ម៉ែត្រ ចាប់ផ្ដើមពីខ្លោងងទ្វារវត្តភ្នំចចកក្នុងភូមិកែវចំរើន ឆ្លងកាត់ ឈើនៀងខ្ពស់ ទៅដល់ភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដោយមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ៤២១គ្រួសារ ស្មើនឹង ១៥ ៥០៥នាក់។ ផ្លូវនេះអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចាប់ផ្ដើមសាងសង់កាលពីខែធ្នូ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ។

*ខ្សែទី២៖ ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងកម្រាលបេតុង មានប្រវែងសរុប ៦,០៥២គ.ម. ទទឹង ៥ម៉ែត្រ ចិញ្ចើមម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីសាលាឃុំជើងគួន ទៅដល់ភូមិអង្គចង្អេរ ឃុំជើងគួន ស្រុកសំរោង ដោយឆ្លងកាត់ភូមិចំនួន ៦ភូមិ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ០០៤គ្រួសារ ស្មើនឹង ៤ ៥៣៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១០ ០៧៤នាក់។ ផ្លូវនេះបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០២៥ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៥៣% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ។

*ខ្សែទី៣៖ ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) និងកម្រាលបេតុង មានប្រវែងសរុប ៩,០១២គ.ម. ទទឹង ៦ម៉ែត្រ ចិញ្ចើមម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងឃុំលំចង់ ស្រុកសំរោង ទៅភ្ជាប់នឹងផ្លូវជាតិលេខ៣ ក្នងឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដោយឆ្លងកាត់ភូមិចំនួន ៨ភូមិ មានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៦៨៤គ្រួសារ ស្មើនឹង ៧ ៥២២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២១ ២២២នាក់។ ផ្លូវនេះបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០២៥ គិតមកដល់បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ។ ខ្សែផ្លូវទី២ និងទី៣នេះ ស្ថិតក្នុងក្រមខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន (CFVAC) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង៕