* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលក្រុងសិរីសោភ័ណ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ទូកងថ្មី ២គ្រឿង និងរោងទូកង ១ខ្នង

19-09-2026 22:22

(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទូកងថ្មីចំនួន ២គ្រឿង និងរោងទូកងថ្មីចំនួន ១ខ្នង នៅវត្តរាជនិវេសនារាម ព្រះពន្លា ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការចូលរួមពីលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា ព្រះគ្រូ ធម្មជោតោ អួង ច័ន្ទឧត្តម ជាព្រះវិន័យធរ អនុគណក្រុងសិរីសោភ័ណ ព្រមទាំងមន្ត្រីរាជការ គណៈកម្មការវត្ត គណៈកម្មការទូកង និងពុទ្ធបរិស័ទជិតឆ្ងាយប្រមាណជិត ១.០០០ នាក់។

ព្រះគ្រូ ធម្មជោតោ អួង ច័ន្ទឧត្តម បានមានសង្ឃដីកាថា រោងទូកងថ្មីនេះ មានបណ្តោយ ៣៩ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្ពស់ ៦ ម៉ែត្រ ត្រូវបានកសាងឡើងពីស៊ីម៉ង់ត៍ គ្រោងដំបូលដែក និងប្រក់ស័ង្កសី ដោយចំណាយថវិកាសរុប ២១.៣០០ ដុល្លារ។ ចំណែកទូកងថ្មីទាំង ២ គ្រឿង រួមមាន មួយឈ្មោះ «ព្រះពន្លាមានជ័យស្រីក្រឡេកញញឹម» និងមួយទៀតឈ្មោះ «រឹទ្ធីសែនជ័យបារមីវត្តព្រះពន្លា» សុទ្ធតែចំណាយថវិកា ១០.០០០ ដុល្លារក្នុងមួយគ្រឿង។

ទូកងទាំងពីរនេះ នឹងត្រូវប្រើប្រាស់សម្រាប់ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលជាប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

ក្នុងឱកាសនោះ លោក ស្រេង សុផល បានសង្កត់ធ្ងន់ថា ការប្រណាំងទូកងមិនត្រឹមតែជាការកម្សាន្តសប្បាយរំសាយពីភាពនឿយហត់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក និងជាការថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិដែលមានតាំងពីយូរលង់មកហើយ។

លោកបានបន្តថា ពិធីនេះក៏ឧទ្ទិសរំលឹកដល់វីរភាពនៃកុលបុត្រកងទ័ពជើងទឹកខ្មែរក្នុងសម័យអង្គរ ដែលបានតស៊ូការពារទឹកដីមហានគរពីការឈ្លានពានរបស់សត្រូវ ព្រមទាំងឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គា ដែលបាននាំមកនូវដីល្បាប់ដ៏មានជីវជាតិ សម្រាប់ស្រោចស្រពលើផ្ទៃដីឲ្យផលដំណាំប្រជាកសិករទទួលផលល្អប្រសើរ។ លោកក៏បានក្រើនរម្លឹកដល់ចំណុះទូកទាំងអស់ឲ្យគោរពវិន័យប្រកួត ចេះសាមគ្គីគ្នា និងខិតខំប្រឹងប្រែងដណ្តើមយកជ័យជម្នះសម្រាប់វត្តរបស់ខ្លួន៕