* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហួត ហាក់៖ តម្រាយផ្លូវជិះកង់ក្នុងព្រៃតំបន់អង្គរ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងរដូវកាលបៃតង

21-09-2026 13:17

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នៅរដូវកាលបៃតង» ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍»។

ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ និងអង្គភាពពាក់ព័ន្ធ ដោយមានតម្រាយផ្លូវជិះកង់ប្រមាណ ១២គីឡូម៉ែត្រ និងមានអ្នកចូលរួមសរុបប្រមាណ ១,២៩៩នាក់ លើសពីការគ្រោងទុក។

អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមានតំណាងវិស័យឯកជន អ្នកផលិតមាតិកា Influencers, KOLs ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសបារាំង បែលហ្ស៊ិក អាល្លឺម៉ង់ ជប៉ុន និងចិនផងដែរ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តម្រាយផ្លូវក្នុងព្រៃតំបន់អង្គរ ព្រមទាំងចូលរួមផ្សព្វផ្សាយ «ព្រឹត្តិការណ៍សមរាត្រីអង្គរ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើនក្នុងរដូវកាលបៃតង។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ក្នុងតំបន់អង្គរ គឺជាកម្មវិធីអមដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍សមរាត្រីអង្គរ និងជាស្ពានតភ្ជាប់អ្នកចូលរួមជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ព្រមទាំងបង្កើតបទពិសោធន៍ទេសចរណ៍ថ្មីៗ និងមិនអាចបំភ្លេចបាន នៅលើទឹកដីអង្គរដ៏អច្ឆរិយៈ។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ កីឡាករ កីឡាការិនី យុវជន និងភ្ញៀវទេសចរទាំងអស់ ចូលរួមបំផុសស្មារតីស្រឡាញ់ជាតិ ស្រឡាញ់មាតុភូមិ ស្គាល់ទឹកដី និងចូលរួមថែរក្សាបេតិកភណ្ឌ និងធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី» និង «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី»។

លោកបានបន្ថែមថា ការចូលរួមទាំងអស់គ្នា ក៏ជាការរួមចំណែកបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ ដែលតែងតែស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារក្រសួងទេសចរណ៍ បន្តសហការជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ រៀបចំ «ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ» ជារៀងរាល់ឆ្នាំ និងដាក់បញ្ចូលព្រឹត្តិការណ៍នេះក្នុងប្រតិទិនព្រឹត្តិការណ៍ (Events Calendar) ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍ ដើម្បីអភិវឌ្ឍឱ្យក្លាយជាព្រឹត្តិការណ៍ទេសចរណ៍កីឡាដ៏ទាក់ទាញមួយរបស់ខេត្តសៀមរាប និងកម្ពុជា៕