* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងវប្បធម៌ ជូនដំណឹងពីការតម្រង់ទិសពី ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ (Video inside)

21-09-2026 14:43

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនដំណឹងពីការរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទីរសៀល នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា សាធារណជន ដែលមានបំណងស្វែងយល់បន្ថែមអំពីវិស័យនេះ ព្រមទាំងសាធារណជនដែលមានមុខរបរ លើវិស័យសម្អាងការ អ្នកច្នៃម៉ូតសម្លៀកបំពាក់ អ្នកផលិតមាតិកា និងអ្នកដែលប្រកបមុខរបរពាក់ព័ន្ធ និងប្រហាក់ប្រហែល អាចចុះឈ្មោះតាមរយៈការស្កេន QR Code ដូចភ្ជាប់មកជាមួយ និងសូមឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទី។

សិក្ខាសាលាតម្រង់ទិសនេះ រៀបចំឡើងក្នុងគោលបំណងបញ្ញាបការយល់ដឹងអំពីស្បៃខ្មែរ និងរបៀប ប្រើប្រាស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ ឧត្តុង្គឧត្តម និងប្រកបដោយសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង និង របៀបប្រើប្រាស់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរអត្តសញ្ញាណជាតិ ដែលយើងត្រូវតែរួមគ្នាលើកតម្កើង ថែរក្សា អភិរក្ស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ថែរក្សា ការពារមរតកវប្បធម៌ ពីសំណាក់សាធារណជនទាំងអស់៕