* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង រីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយស្ថាបនាផ្លូវ ជាមួយការបំពាក់អំពូលភ្លើងតាមដងផ្លូវ (Video inside)

21-09-2026 16:02

(កំពង់ឆ្នាំង)៖ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកំពុងមានការអភិវឌ្ឍទៅលើវិស័យនានាជាច្រើន ពិសេសគឺការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តាំងពីក្រុងរហូតដល់ទីជនបទ។ ទន្ទឹមនឹងនោះ ផ្លូវថ្នល់ជាច្រើនក៏ត្រូវបានបំពាក់ ទៅដោយបង្គោលភ្លើងសូឡាដើរដោយពន្លឺព្រះអាទិត្យ។ ការបំពាក់អំពូលភ្លើងសូឡាប្រើដោយថាមពលពន្លឺព្រះអាទិត្យមានកត្តាសំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងសុវត្ថិភាពសាធារណៈ។

គោលបំណងចម្បងនៃការបំពាក់អំពូលភ្លើងសូឡាប្រើដោយថាមពលពន្លឺព្រះអាទិត្យ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គឺដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ ដោយផ្ដល់ពន្លឺនៅតាមដងផ្លូវសំខាន់ៗ និងតំបន់សាធារណៈនៅពេលរាត្រី។ ពន្លឺភ្លើងទាំងនេះជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរមានភាពងាយស្រួលក្នុងការមើលផ្លូវ និងជួយបង្ការសកម្មភាពមិនប្រក្រតីផ្សេងៗដែលអាចកើតឡើងក្នុងទីងងឹត។

លើសពីនេះ ការបំពាក់អំពូលសូឡាក៏ជួយកែលម្អសោភ័ណភាពក្នុងមូលដ្ឋានផងដែរ ដោយធ្វើឲ្យភូមិ-ឃុំមានពន្លឺចែងចាំង និងគួរជាទីគយគន់នៅពេលយប់ ពិសេសបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលពីមុនធ្លាប់ជួបប្រទះភាពងងឹត និងមានការភ័យខ្លាចនៅពេលធ្វើដំណើរពេលយប់។ គំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិ-ឃុំមានសុវត្ថិភាព ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ អាជ្ញាធរចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ។ នេះជាប្រសាសន៍របស់លោកអភិបាលខេត្តកំពង់ឆ្នាំងប្រាប់មកបណ្ដាញព័ត៌មាន Fresh News។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានតាមទីជនបទ បានសម្ដែងនូវក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលសម្ដេចទាំងពីរបានយកចិត្តទុកដាក់ដល់ពលរដ្ឋ ដោយបានធ្វើផ្លូវខ្វាត់ខ្វែងនៅគ្រប់មូលដ្ឋាន ថែមទាំងបានបំពាក់អំពូលភ្លើង នៅតាមដងផ្លូវនានាភ្លឺព្រោងព្រាតនាពេលរាត្រី ដែលពួកគាត់បានអះអាងដូចៗគ្នាថា តាំងពីជីដូនជីតាមកពុំដែលមានផ្លូវល្អ និងមិនដែលឃើញមានការបំពាក់អំពូលភ្លើង ដាក់នៅតាមដងផ្លូវសាធារណៈតាំងពីទីក្រុង ដល់ទីជនបទដូចក្នុងសម័យសម្ដេចតេជោនាពេលបច្ចុប្បន្ននេះឡើយ។

លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បានមានប្រសាសន៍ឲ្យដឹងថា ការបំពាក់អំពូលភ្លើងសូឡាប្រើដោយថាមពលពន្លឺព្រះអាទិត្យ គឺជាគោលការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្ត។

លោកមានផែនការច្បាស់លាស់ដោយបានណែនាំដល់អាជ្ញាធរទាំង៨ក្រុង-ស្រុក ត្រូវបំពាក់អំពូលភ្លើងសូឡាប្រើដោយថាមពលពន្លឺព្រះអាទិត្យនេះ ឲ្យបានគ្រប់ដងផ្លូវសាធារណៈនៅតាមមូលដ្ឋានក្នុងស្រុកនីមួយៗ ពិសេសគឺនៅតាមដងផ្លូវក្នុងមូលដ្ឋានទីជនបទដាច់ស្រយាល។

លោកអភិបាលស្រុកបានបញ្ជាក់ថា ដោយឡែកស្រុកកំពង់ត្រឡាចរបស់លោក ក៏បាននិងកំពុងតែអនុវត្តទៅតាមផែនការរបស់ថ្នាក់ដឹកនាំខេត្តផងដែរ។ ក្នុងនោះលោកមានគម្រោង និងបំពាក់អំពូលភ្លើងសូឡាប្រើដោយថាមពល ពន្លឺព្រះអាទិត្យនៅតាមដងផ្លូវនានាជាច្រើន ឲ្យបានចំនួន១០០អំពូលក្នុងឆ្នាំនេះ និងបន្តអនុវត្តផែនការបំពាក់អំពូលភ្លើងសូឡាប្រើដោយពន្លឺព្រះអាទិត្យនេះជាបន្តបន្ទាប់ទៀត។

លោកអភិបាលស្រុកបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានសហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជាដើម្បីបំពាក់អំពូលសូឡាប្រើដោយពន្លឺថាមពលព្រះអាទិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលគម្រោងនេះត្រូវបានអនុវត្តបានជាច្រើនបង្គោលរួចមកហើយដែរ ហើយបាននិងកំពុងតែបន្តអនុវត្តជាបណ្ដើរៗដើម្បីឲ្យគ្រប់តាមផែនការ។

លោកបានបញ្ជាក់ថា បើតាមប្រសាសន៍របស់លោកអភិបាលខេត្ត បានលើកឡើងថា ចំពោះការដាក់បង្គោលភ្លើងតាមដងផ្លូវសាធារណៈ ដែលប្រើដោយពន្លឺព្រះអាទិត្យគឺពិតជាបានផ្ដល់អត្ថប្រយោជន៍ ជាច្រើនដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ទាំងមូល។ អត្ថប្រយោជន៍សំខាន់ៗរួមមាន៖

*ទី១៖ បង្កើនសុវត្ថិភាពពេលយប់៖ ភ្លើងបំភ្លឺផ្លូវធ្វើឲ្យអ្នកធ្វើដំណើរថ្មើរជើង អ្នកជិះកង់ និងអ្នកបើកបរយានយន្តអាចមើលឃើញផ្លូវច្បាស់លាស់ កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ កាត់បន្ថយបទល្មើស៖ តំបន់ដែលមានពន្លឺភ្លឺច្បាស់អាចជួយទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម និងអំពើចោរកម្មដែលធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍សុវត្ថិភាពជាងមុនក្នុងការធ្វើដំណើរពេលយប់។

*ទី២៖ សោភ័ណភាព និងភាពទាក់ទាញ៖ ភ្លើងបំភ្លឺផ្លូវធ្វើឲ្យទីក្រុងឬតំបន់មានសោភ័ណភាពស្រស់ស្អាតជាពិសេសនៅពេលយប់ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច។

*ទី៣៖ កាត់បន្ថយការចំណាយលើថាមពល៖ ដោយសារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ វាមិនតម្រូវឲ្យមានការចំណាយលើវិក្កយបត្រអគ្គិសនីប្រចាំខែឡើយ ដែលជួយសន្សំសំចៃថវិការដ្ឋបាលមូលដ្ឋាន។

*ទី៤៖ ថាមពលស្អាត និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន៖ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ គឺជាប្រភពថាមពលកើតឡើងវិញ ដែលមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

*ទី៥៖ ងាយស្រួលក្នុងការដំឡើងនិងថែទាំ៖ ប្រព័ន្ធភ្លើងសូឡាជាច្រើនអាចដំឡើងបានយ៉ាងងាយស្រួលដោយមិនចាំបាច់ភ្ជាប់ទៅបណ្ដាញអគ្គិសនីជាតិ ហើយការថែទាំក៏មានភាពងាយស្រួលផងដែរ។ ការដាក់បង្គោលភ្លើងសូឡាគឺជាការវិនិយោគដ៏មានតម្លៃមួយសម្រាប់សហគមន៍ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន៕