* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សន្តិបណ្ឌិត ខៀវ សុភ័គ ផ្តល់ទស្សនៈក្រោយអានសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព»៖ អ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវចំពោះការពិត និងសាធារណជន

21-09-2026 16:32

(ភ្នំពេញ)៖ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចែករំលែកការចាប់អារម្មណ៍របស់លោក បន្ទាប់ពីបានអានសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» (The Essentials of Professional Journalism) ដោយបានលើកឡើងថា `សៀវភៅនេះ មិនគួរត្រូវបានអានត្រឹមតែដើម្បីយល់ពីរបៀបសរសេរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគួរអានដើម្បីយល់ពីការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានចំពោះសង្គម~។

សន្តិបណ្ឌិត ខៀវ សុភ័គ អតីតថ្នាក់ដឹកនាំមួយរូបនៃអង្គភាពព័ត៌មាន SPK បានថ្លែងថា សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» បានរំលឹក និងដាស់តឿនថា «អ្នកសារព័ត៌មាន មិនគ្រាន់តែជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលមានការទទួលខុសត្រូវចំពោះការពិត និងសាធារណជន»។

លោកបានចាត់ទុកសារដ៏សំខាន់នេះថា ជាគោលការណ៍គ្រឹះមួយសម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកដែលចង់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានក្នុងសង្គម។

ដោយផ្អែកលើបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំក្នុងអតីតកាល លោកបានលើកឡើងថា៖ «ការផ្សព្វផ្សាយព័ត៌មានឱ្យបានលឿន មិនមែនមានន័យថា ការងារសារព័ត៌មាននោះមានលក្ខណៈវិជ្ជាជីវៈនោះទេ។ ផ្ទុយទៅវិញ ភាពត្រឹមត្រូវ និងការទទួលខុសត្រូវ គួរតែត្រូវបានផ្តល់អាទិភាពជាងល្បឿននៃការផ្សាយ ព្រោះអ្នកសារព័ត៌មានមានឥទ្ធិពលលើការយល់ឃើញរបស់សាធារណជន និងសង្គមទាំងមូល»។គោលការណ៍ដ៏សំខាន់នេះ ក៏ត្រូវបានរំលេចយ៉ាងច្បាស់នៅក្នុងសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» ផងដែរ។

សន្តិបណ្ឌិត ខៀវ សុភ័គ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់អំណាច និងឥទ្ធិពលរបស់អ្នកសារព័ត៌មាន ត្រូវប្រកបដោយការប្រុងប្រយ័ត្ន សុចរិតភាព និងការគោរពចំពោះការពិត។

ចំណុចសំខាន់មួយទៀតដែលទាក់ទាញចំណាប់អារម្មណ៍របស់លោក គឺទស្សនៈដែលសៀវភៅបានលើកឡើងថា៖ «វិជ្ជាជីវៈសារព័ត៌មាន ត្រូវការការសង្ស័យ ប៉ុន្តែការសង្ស័យនោះ ក៏ត្រូវប្រកបដោយវិជ្ជាជីវៈផងដែរ ដើម្បីជួយឱ្យអ្នកសារព័ត៌មានអាចស្វែងរក និងផ្ទៀងផ្ទាត់ការពិតបានកាន់តែច្បាស់លាស់»។

សន្តិបណ្ឌិត ខៀវ សុភ័គ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានរំលឹកដល់អនុស្សាវរីយ៍ក្នុងអតីតកាល នៅពេលដែលលោកបានទទួលការបណ្តុះបណ្តាលផ្នែកសារព័ត៌មានពីគ្រូបរទេស។ លោកបានកត់សម្គាល់ថា មេរៀន និងគោលការណ៍វិជ្ជាជីវៈមួយចំនួនដែលលោកបានរៀននាពេលនោះ មានភាពស្រដៀងគ្នានឹងគោលគំនិតដែលអ្នកនិពន្ធបានចងក្រង និងរំលេចនៅក្នុងសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» នេះ។

សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» (The Essentials of Professional Journalism) គឺជាស្នាដៃរបស់អ្នកកាសែតជើងចាស់ លោក សោម សត្តនា ហៅ ម៉ារ យ៉ារិទ្ធិ ដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៤០ឆ្នាំ។ សៀវភៅមានកម្រាស់៣៩០ទំព័រ និងមានតម្លៃ២០ដុល្លារ។

អ្នកដែលមានចំណាប់អារម្មណ៍ អាចជាវសៀវភៅតាមរយៈលេខទូរស័ព្ទ ០១៧ ៨៨៨ ០០២ និង ០៧៨ ៦៦៩ ៨៨៩៕