* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងការងារ ស្នើឱ្យមហាជនបញ្ជាក់ពីប្រភពរោងចក្រ ដែលកំពុងមានការចាប់អារម្មណ៍លើបណ្តាញសង្គមក្រោយពីការប្រើប្រាស់ពាក្យមិនសមរម្យដើម្បីក្រសួងចុះពិនិត្យ

21-09-2026 17:26

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ដែលផ្សព្វផ្សាយករណីការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យ នៅក្នុងរោងចក្រមួយកន្លែង បញ្ជាក់ថាតើករណីនេះកើតឡើងនៅរោងចក្រណា ដើម្បីមន្ត្រីជំនាញក្រសួងចុះពិនិត្យលើករណីនេះ?

ជាមួយគ្នានេះ ក្រសួងសូមបញ្ជាក់ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ និយោជក និងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមប្រើប្រាស់អាកប្បកិរិយា និងភាសាឱ្យបានសមរម្យ និងស្នើសុំឱ្យបងប្អូនកម្មករនិយោជិតទាក់ទងមកលេខ ១២៨៦ ក្នុងករណីមានការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យ ឬលក្ខខណ្ឌការងារមិនល្អ នៅកន្លែងការងាររបស់ខ្លួន៕