* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ACU ចេញប្រកាសព័ត៌មាន (ភាគទី១) ពីចំណាត់ការលើមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមេឃុំរូបនេះ និងបក្ខពួក បានត្រងយកពួកស្គេមដែលបែកខ្ញែកតូចៗ ឲ្យបន្តដំណើរការ ក្រោយមជ្ឈមណ្ឌលស្គេមធំៗត្រូវបានបង្ក្រាប និងបិទចោល

21-09-2026 19:03

(ភ្នំពេញ)៖​ អង្គភាពប្រឆាំងអំពេីពុករលួយ​ (ACU) នៅថ្ងៃទី២១​ ខែកញ្ញានេះ​ បានចេញប្រកាសព័ត៌មានពីចំណាត់ការលេីមេឃុំព្រែកខ្សាច់​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ដោយមេឃុំរូបនេះ​ និងបក្ខពួក​ បានត្រងយកពួកស្គេមដែលបែកខ្ញែកតូចៗ​ ឲ្យបន្តដំណេីរការ​ ក្រោយមជ្ឈមណ្ឌលស្គេមធំៗត្រូវបានបង្ក្រាប​ និងបិទចោល។

ACU បានបញ្ជាក់ថា​ ចាប់តាំងពីខែកុម្ភ: ឆ្នាំ២០២៦​ ប្រតិបត្តិការបង្ក្រាបបទល្មេីស​ Online Scams នៅតំបន់គិរីសាគរ​ តំបន់ព្រែកខ្សាច់​ និងតំបន់កោះស្តេច​ បានចំនួន៥១២ទីតាំង​ រកឃេីញជនបរទេស១០សញ្ជាតិ​ មានចំនួន១៤០៧នាក់ក្នុងនោះមានបទល្មេីស Online Scams លួចលាក់។

លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានយកដីរបស់ខ្លួន៥ហិកតា ធ្វេីជារោងដាក់ឲ្យពួកស្គេមប្រព្រឹត្តបទល្មេីសបន្តទៀត បាន១ក្រុមមាន៤២នាក់ ដែលក្រុមអនឡាញស្កេមនេះមានឈ្មោះ ក្រុម OD មាន ឆៃ យ៉ូវយៀន ជាមេក្រុម។

ក្រោយបំបែកករណីនេះ, ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនសំណុំរឿង ទៅកាន់អយ្យការ ហើយអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយក្នុងនោះ បានធ្វើការចោទប្រកាន់ដូចខាងក្រោម៖

១៖ ឈ្មោះ រៀម រុំ មេឃុំព្រែកខ្សាច់ ត្រូវចោទពីបទ ស៊ីសំណូក សម្អាតប្រាក់ និងសមគំនិតរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា

២៖ ឈ្មោះ ជា សុទ្ធ (កំពង់ជាប់ឃុំស្រាប់ពីបទមានគ្រាប់កាំភ្លើង ៨៩គ្រាប់)

និងទី៣ ឈ្មោះ ជា វាសនា ត្រូវបានចោទពីបទសមគំនិតក្នុងអំពើស៊ីសំណូក សម្អាតប្រាក់ និងរៀបចំ ឫដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ភាគទី១)៖