* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរពេទ្យបង្អែកខេត្តតាកែវ ពង្រីកសេវាសម្រាលកូនដោយគ្មានការឈឺចាប់ និងលាងឈាម ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

22-09-2026 14:46

(តាកែវ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានប្រកាសពង្រីកសេវាថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦នេះ រួមមានសេវាសម្រាលកូនដោយគ្មានការឈឺចាប់ នៅក្នុងផ្នែកសម្ភព និងសេវាលាងឈាមជូនដល់អ្នកជំងឺ។ ការពង្រីកសេវានេះធ្វើឡើងក្រោមចក្ខុវិស័យច្បាស់លាស់ និងការគាំទ្រពីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត។

លោកវេជ្ជបណ្ឌិត តែ វ៉ាន់ថា ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានថ្លែងឲ្យដឹងថា មន្ទីរពេទ្យកំពុងធ្វើទំនើបកម្មលើឧបករណ៍ថ្មីៗនៅមន្ទីរពិសោធន៍ និងពង្រីកសេវាព្យាបាលថ្មីៗ។ ក្នុងនោះ ផ្នែកសម្ភពនឹងបើកបម្រើសេវា សម្រាលកូនគ្មានការឈឺចាប់ ដោយមានការគាំទ្រពីមន្ទីរពេទ្យសម្ព័ន្ធមេត្រី។ ជាមួយគ្នានេះ សេវាលាងឈាមក៏នឹងត្រូវបានដាក់ឲ្យដំណើរការផងដែរ សម្រាប់អ្នកជំងឺដែលកន្លងមកធ្លាប់ធ្វើដំណើរទៅលាងឈាមនៅរាជធានីភ្នំពេញ ឬក្រៅប្រទេស។

ក្រៅពីការបំពាក់ឧបករណ៍ទំនើបៗ និងការពង្រីកសេវាបន្ថែម មន្ទីរពេទ្យបង្អែកខេត្តតាកែវក៏បានក្លាយជាទីបង្អែកដ៏កក់ក្តៅ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងលើជំនាញឯកទេសព្យាបាលជំងឺឆ្អឹង និងបាក់បែក។ ទំនុកចិត្តដ៏រឹងមាំលើគុណភាព និងសុវត្ថិភាពនៃការព្យាបាលតាមបែបវេជ្ជសាស្ត្រទំនើបនេះ បានធ្វើឲ្យប្រជាពលរដ្ឋដែលមានបញ្ហាបាក់បែកឆ្អឹង ឬបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងឆ្អឹង ងាកមកទទួលការព្យាបាល នៅមន្ទីរពេទ្យបង្អែកតាកែវយ៉ាងច្រើនកុះករ។

ការពង្រីកសេវានិងធ្វើទំនើបកម្មឧបករណ៍ថ្មីៗនេះ គឺក្នុងគោលបំណងដើម្បីបង្ខិតសេវាឲ្យកាន់តែជិតប្រជាពលរដ្ឋ កាត់បន្ថយការធ្វើដំណើរទៅរកសេវាសុខាភិបាលនៅតំបន់ឆ្ងាយ និងជួយកាត់បន្ថយការចំណាយរបស់បងប្អូន ប្រជាពលរដ្ឋផងដែរ៕