* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហភាពអឺរ៉ុប ផ្តល់ជំនួយ ១.៨លានដុល្លារ គាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា

22-09-2026 21:50

(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) បានអនុម័តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ១ ៥៩៨ ៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ ១.៨លានដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់អង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) សហការជាមួយអង្គការ APOPO។ ជំនួយនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។

បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា​ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦​ លោកបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំតំបន់ដឹកនាំដោយលោក Andreas Roettger ប្រធានក្រុមការងារFPI និងក្រុមការងារ នៅសារមន្ទីរតេជោសន្តិភាព​ ខេត្តសៀមរាប។

លោក ហេង រតនា ក៏បានជម្រាបជូនគណៈប្រតិភូអំពីផលប៉ះពាល់ដោយសារបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌសង្គ្រាម​ ជាពិសេសបញ្ហានេះបង្កឱ្យមានផលប៉ះពាល់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម និងបេតិកភណ្ឌវប្បធម៌ជាដេីម។ គណប្រតិភូ EU ក៏បានទស្សនា​សារមន្ទីរតេជោសន្តិភាពដុំ ដែលខ្លឹមសារ​ រូបភាព​ និងតឹងតាងមាននៅសារមន្ទីរនេះ​ បានបង្ហាញនូវការរំលឹកចងចាំទុក្ខសោកវិនាសកម្មនៃសង្គ្រាម​ និងបានូវតម្លៃមហាសាលនៃសន្តិភាព។

​ ជាមួយគ្នានេះ​ លោក Andreas Roettger បានបញ្ជាក់ពីការអនុម័តផ្តល់ជំនួយគាំទ្រសកម្មភាពបោសសម្អាតមីនអង្គភាព​ ​CMAC សហការដៃគូជាមួយអង្គការ APOPO មានថវិកាចំនួន ១.៥៩៨.៩៩៩អឺរ៉ូ​ ស្មេីនឹងប្រមាណ១.៨លានដុល្លារអាមេរិក​ សម្រាប់រយៈពេល១៨ខែ​ ចាប់ពីែខតុលា​ ឆ្នាំ២០១៦នេះតទៅ។

គម្រោងនេះ​ ត្រូវប្រតិបតិ្តការនៅខេត្តព្រះវិហារ​ និងខេត្តឧត្តរមានជ័យ។ ជំនួយនេះអាចផ្តល់លទ្ធភាពបោសសម្អាតផ្ទៃរងផលប៉ះពាល់ប្រមាណជាង៦.០០០ហិកតា​ ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន​ និងការងារស្រាវជ្រាវព័ត៌មានកាត់ផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌផងដែរ។

លោក ហេង រតនា ក៏សូមថ្លែងអំណរគុណចំពោះការកោតសរសើរ និងការគាំទ្ររបស់សហភាពអឺរ៉ុប និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គភាព CMAC ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយ APOPO និងសហគមន៍អឺរ៉ប​ ដេីម្បីកម្ចាត់ភាពគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម​ កសាងក្តីសង្ឃឹម​ និងអនាគតរុងរឿងសម្រាប់ប្រជាជនខ្មែរ៕