* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

22-09-2026 22:13

(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធី «រត់កម្សាន្តសប្បាយៗGRKPP FUN RUN 5.5km» នាព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ យុវជន និងមហាជនទូទៅ ដែលបានរួមគ្នារត់កម្សាន្ត បង្កើតបានជាទិដ្ឋភាពដ៏រស់រវើក និងភាពជោគជ័យ ក្រោមបរិយាកាសយ៉ាងស្និទ្ធស្នាល និងសប្បាយរីករាយ។

កម្មវិធីនេះត្រូវបានផ្តួចផ្ដើមរៀបចំឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សុខភាព មិត្តភាព និងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបំផុសចលនាស្រឡាញ់កីឡា និងថែរក្សាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចូលរួមចំណែកបង្កើតព្រឹត្តិការណ៍វិជ្ជមានសម្រាប់សង្គមជាតិ។

ក្រៅពីការរត់ដើម្បីសុខភាព កម្មវិធីក៏បានបង្កើនបរិយាកាសរីករាយតាមរយៈសកម្មភាពកម្សាន្តផ្សេងៗ ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់ទទួលបានទាំងស្នាមញញឹម ការចងចាំល្អៗ និងមិត្តភាពថ្មីៗ។ មិនតែប៉ុណ្ណោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្កើតកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយប្រជាពលរដ្ឋ រៀងរាល់ល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍ ដើម្បីជំរុញឱ្យពលរដ្ឋគ្រប់រូបមានទម្លាប់ហាត់ប្រាណ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ ផងដែរ៕