* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជម្រះបញ្ជីឱ្យគ្រឹះស្ថានផ្តល់សេវាទូទាត់សង ប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក (CoolCash) អំពាវនាវដល់អ្នកផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់ ប្រញាប់មកបំពេញព័ត៌មាន ដើម្បីទាមទារសំណង !

23-09-2026 15:35

(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក ដែលត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជី ឱ្យគ្រឹះស្ថានផ្តល់សេវាទូទាត់សង ប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក (CoolCash Cambodia) ដោយធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់អ្នកផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់ របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក សូមមេត្តាបញ្ចូនឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ស្ដីអំពី សិទ្ធិឥណទេយ្យឬ ការតវ៉ា និង ឈ្មោះអាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ឱ្យទៅអ្នកជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក។

ក្នុងករណីជាក់ស្តែងអ្នកផ្ញើប្រាក់ និងម្ចាស់បំណុលត្រូវអញ្ជើញមកដោយផ្ទាល់ ឬតាមរយៈមេធាវី ដើម្បីបង្ហាញភស្តុតាង ឬការទាមទារនៅក្នុងចន្លោះពេល ៣០ថ្ងៃ ផ្តើមគិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦តទៅ នៅទីស្នាក់ការរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ប្រាក់ ធានស៊ូ អ៊ិនធើណេសិនណល ថេកណឡជី ម.ក នៅអគារលេខ៤៨-៥០ (ជាន់ទី៧) ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងករណីផុតកំណត់ខាងលើ អ្នកផ្ញើប្រាក់ ឬម្ចាស់បំណុលពុំអាចទាមទារចំណែកនៃសំណងណាមួយបានឡើយ ការចុះឈ្មោះពាក់ព័ន្ធទៅនឹងការជម្រះបញ្ជីរបស់សាម៉ី និងត្រូវទទួលរយៈពេល ៣០ថ្ងៃផ្តើមគិតចាប់ពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងក្រុមការងារជម្រះបញ្ជីតាមរយៈទូរសព្ទលេខ ០២៣ ២១៨ ៩៩៣ និង ០៦៩ ៥៦៦ ៨៦៦៕