* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងប្រៃសណីយ៍៖ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មាន ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ

23-09-2026 17:30

(ភ្នំពេញ)៖ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម» ក្រោមអធិបតីភាព លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសរសេរថា «បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ។ យោងតាមទិន្នន័យពី និយ័តករទូរគមនាគមន៍កម្ពុជា បច្ចុប្បន្នមានលេខទូរសព្ទគ្រាអាសន្នចំនួន៣ ត្រូវបានដាក់ឱ្យដំណើរការដាច់ដោយឡែកពីគ្នា (១១៥,១១៧,១១៨,១១៩) និងមានលេខទូរសព្ទបន្ទាន់ប្រមាណ ៤៧ លេខផ្សេងទៀត ត្រូវបានផ្តល់ជូនក្រសួង ស្ថាប័ន និងអង្គភាពផ្សេងៗ»។

ស្ថានភាពនៃការប្រើប្រាស់លេខទូរសព្ទគ្រាអាសន្ន មិនមានស្តង់ដារ និងគ្មានការសម្របសម្រួលរួមបែបនេះ បានបង្កជាបញ្ហាប្រឈមជាច្រើន រួមមាន ភាពលំបាកទាក់ទង និងច្របូកច្របល់ដល់ប្រជាពលរដ្ឋ ក្នុងការចងចាំលេខ មិនអាចសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ក្នុងពេលតែមួយបានរហ័ស ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ដែលទាមទារការឆ្លើយតបពីឡានពេទ្យ រថយន្តពន្លត់អគ្គីភ័យ និងប៉ូលីសក្នុងពេលតែមួយជាដើម។

សិក្ខាសាលាខាងលើនេះ មានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរពេទ្យកាល់ម៉ែត អគ្គស្នងការដ្ឋាននគរបាលជាតិ កាកបាទក្រហមកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អង្គការ KAMRISE និង CAMSAFE ព្រមទាំងគណៈប្រតិភូមកពីសហរដ្ឋអាមេរិក សរុបប្រមាណ ៨០នាក់ នៅទីស្តីការ ក.ប.ទ.។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) ចែករំលែកឧត្តម្មានុវត្តន៍ និងការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម យន្តការ និងប្រតិបត្តិការមជ្ឈមណ្ឌលឆ្លើយតបសេវាគ្រាអាសន្ន (២) សិក្សាស្វែងយល់ពីបទពិសោធ និងបញ្ហាប្រឈមនៃការអនុវត្តការឆ្លើយតប សេវាគ្រាអាសន្ននាពេលបច្ចុប្បន្ន របស់ភ្នាក់ងារឆ្លើយតបនានា និង (៣) ស្វែងរកធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការសិក្សានិងរៀបចំបទដ្ឋានគតិយុត្ត ព្រមទាំងការផ្តល់អនុសាសន៍ សមស្របសម្រាប់ការបង្កើតប្រព័ន្ធទូរសព្ទគ្រាអាសន្នរួមនៅកម្ពុជា៕