* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសម្ភាស៖ ស្វែងយល់ពីវត្តបញ្ញាធំ ទីអារាមសម្រាប់ព្រះភិក្ខុនី ដែលមានចៅអធិការជាជនជាតិចិនតៃវ៉ាន់ (Video inside)

23-09-2026 19:13

(ភ្នំពេញ)៖ វត្តបញ្ញាធំ គឺជាទីអារាមមួយដែលមានលក្ខណៈពិសេសនៅរាជធានីភ្នំពេញ ដោយផ្តោតលើការអប់រំ និងការអនុវត្តព្រះធម៌របស់ព្រះភិក្ខុនីនៅកម្ពុជា។ អ្វីដែលធ្វើឲ្យវត្តនេះកាន់តែមានភាពចាប់អារម្មណ៍ គឺចៅអធិការវត្តមានប្រភពជាជនជាតិចិនតៃវ៉ាន់ ប៉ុន្តែបានជ្រើសរើសមករស់នៅ និងចូលរួមក្នុងការងារព្រះពុទ្ធសាសនានៅកម្ពុជា។

វត្តបញ្ញាធំ មានទីតាំងស្ថិតនៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងត្រូវបានរៀបចំឡើងជាទីអារាមសម្រាប់ព្រះភិក្ខុនី សម្រាប់ការស្នាក់នៅ សិក្សាព្រះធម៌ និងអនុវត្តព្រះធម៌។

តើវត្តបញ្ញាធំមានប្រវត្តិ និងដំណើរការកសាងយ៉ាងដូចម្តេច? តើអ្វីជាមូលហេតុដែលនាំឱ្យព្រះគ្រូចៅអធិការដែលមានប្រភពមកពីតៃវ៉ាន់ សម្រេចចិត្តមករស់នៅ និងចូលរួមកសាងទីអារាមសម្រាប់ព្រះភិក្ខុនីនៅកម្ពុជា? ហើយបច្ចុប្បន្ន វត្តបញ្ញាធំមានតួនាទីយ៉ាងដូចម្តេចក្នុងការអប់រំ និងការអនុវត្តព្រះធម៌របស់ព្រះភិក្ខុនី?

ដើម្បីស្វែងយល់កាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាសរវាង Fresh News ជាមួយ ព្រះគ្រូនារិយាធិបតានី អ៊ូ អ៊ីហ័រ ចៅអធិការវត្តបញ្ញាធំ ដូចខាងក្រោម៖