* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រតិភូបរទេសប្រមាណ ៧០០នាក់មកកម្ពុជា ដើម្បីចូលរួមមហាសន្និបាតពិភពលោករៀបចំដោយ G Adventures

23-09-2026 21:29

(ភ្នំពេញ)៖ ប្រតិភូបរទេសប្រមាណជា៧០០នាក់ នឹងមកកម្ពុជា ដើម្បីចូលរួមមហាសន្និបាត​ពិភព​លោក​ឆ្នាំ២០២៦ (GX Summit) ដែលរៀបចំឡើងដោយក្រុមហ៊ុន G Adventures ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​អនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ជួប​សម្តែង​​ការ​គួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុនរៀបចំមហាសន្និបាតនេះ។

ក្នុងជំនួបនោះ ស្ថាបនិកក្រុមហ៊ុន G Adventures បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​រា​ជរដ្ឋា​ភិបាល​កម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នេះ​ឡើង ដោយមានគណៈប្រតិភូចូលរួមសរុបប្រមាណ ៧០០នាក់។ ព្រឹត្តិការណ៍នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ក្នុងការបង្ហាញ និងផ្សព្វផ្សាយអំពីសក្ដានុពលនៃទេសចរណ៍​កម្ពុជា​ទៅ​កាន់ពិភពលោក។

លោក Bruce Poon Tip បានកោតសរសើរចំពោះចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​វិស័យទេស​ចរណ៍ ដោយបានកត់សម្គាល់ថា ចក្ខុវិស័យនេះស្របគ្នាទៅនឹងបេសកកម្ម​ចម្បងរបស់​ក្រុម​ហ៊ុន G Adventures ដែលតែងតែផ្ដោតលើការអភិវឌ្ឍទេសចរណ៍សហគមន៍ សំដៅលើកកម្ពស់​ជីវ​ភាព​រស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជា​​​​ពលរដ្ឋនៅមូលដ្ឋាន។ ស្ថាបនិកក្រុមហ៊ុន ក៏បានជម្រាប​ជូន​សម្ដេចមហាបវរធិបតីថា កម្ពុជាមានសក្តានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែប ព្រមទាំងមាន​សក្ដានុ​ពល​ទេសចរណ៍ធម្មជាតិជាច្រើន ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត​សម្រាប់ភ្ញៀវ​ទេស​ចរ​ជាតិ និងអន្តរជាតិ។

បន្ថែមពីលើនេះ លោក Bruce Poon Tip បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន G Adventures ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្ដោតលើការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈកិច្ចសហការ​ជាមួយភ្នាក់ងារទេសចរណ៍អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាល្បីៗ ដើម្បីបង្ហាញពីភាព​ស្រស់ស្អាត និងភាពទាក់ទាញរបស់កម្ពុជា ព្រមទាំងបង្ហាញទៅកាន់ពិភពលោកថា​កម្ពុជា គឺជាគោល​ដៅ​ប្រ​កបដោយសុវត្ថិភាព​ និងភាពកក់ក្តៅ ជាមួយភាពរាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន G Adventures ដែលបាន​ជ្រើស​រើសកម្ពុជា​ ជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកដ៏មានសារៈសំខាន់នេះ និងបាន​គូស​បញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូអន្តរជាតិ ជាកត្តាដ៏សំខាន់បំផុត ក្នុងការបង្ហាញពីការពិតនៃសក្ដា​នុ​ពល​ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក​។

សម្តេចមហាបវរធិបតី ក៏បានគូសរំលេចពីគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍របស់រាជរដ្ឋាភិបាល ដែល​ផ្តល់អាទិភាពលើការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ ក្នុងនោះ សម្ដេចមហា​បវរ​ធិបតី បានសង្កត់ធ្ងន់លើការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគមន៍ទេសចរណ៍ តាមរយៈការអភិវឌ្ឍ និង​កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, ការពង្រឹងសមត្ថភាពសហគមន៍​មូលដ្ឋាន និងការលើកទឹកចិត្តឱ្យ​មាន​ការ​ចូលរួមពីវិស័យឯកជន ដោយ​តម្កល់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋានជាស្នូល។

សម្ដេចមហាបវរធិបតី បានលើកឡើងពីការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូច​ជា​ការរៀប​ចំ​កញ្ចប់​ទស្សនកិច្ចទេសចរណ៍តភ្ជាប់តំបន់សំខាន់ៗរបស់កម្ពុជា ជាអាទិ៍ រាជធានីភ្នំពេញ, ខេត្ត​សៀមរាប​ និងតំបន់ជុំវិញជាដើម។ សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់​ពី​ការ​ធ្វើទំនើបកម្ម​ប្រព័ន្ធ​ផ្តល់​ទិដ្ឋាការ និងការសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ភ្ញៀវទេសចរ និងអ្នក​ធ្វើ​ដំណើរមកកាន់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យក្រុមហ៊ុន G Adventures បន្តធ្វើការជាមួយក្រសួងទេសចរណ៍, ក្រុម​ប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញភាព​ជា​ដៃគូសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធ ថែមទៀត​​​​ សំដៅ​ធានាបាននូវភាពធន់ និងចីរភាពនៃវិស័យ​ទេស​ចរណ៍កម្ពុជាក្នុងរយៈពេលវែង៕