* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បង្ក្រាបបទល្មើស Online Scams នៅខុនដូរអូឡាំព្យា ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់

24-09-2026 14:23

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ក្រោមការសម្របសម្រួលផ្លូវច្បាប់ផ្ទាល់ពីតំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ​តាមទីតាំងអគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាត​ទីតាំងសង្ស័យប្រព្រឹត្តបទល្មើស​ឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងភូមិសាស្ដ្រខណ្ឌ៧មករា ដោយមានបន្តរកឃើញមួយគោលដៅមានជនសង្ស័យ ៧នាក់ ពាក់ព័ន្ធបទល្មើស​ Online Scams។

គោលដៅមានជនសង្ស័យ៧នាក់ ពាក់ព័ន្ធបទល្មើស​ Online Scams នៅចំណុចខុនដូ និងអគារពាណិជកម្មអូឡាំព្យា អគារC១-១៧២១D ជាន់ទី១៧ មានអាសយដ្ឋាននៅផ្លូវ ១៨២ ភូមិ៧ សង្កាត់ វាលវង់ ខណ្ឌ៧មករា មានម្ចាស់ឈ្មោះ ឡាច ពិសី ជនជាតិខ្មែរ បានជួលបន្តទៅឈ្មោះ តាប់ ដួងតារ៉ា មានកិច្ចសន្យាជួលព្រមព្រៀងដោយគូរភាគី ក្នុងរយៈពេល ១ឆ្នាំ (២០-០៤-២០២៦ ដល់ ២០-០៤-២០២៧)។

ជាលទ្ធផលក្រុមការងារបានសម្រេចដកហូតសំភារៈជាវត្ថុតាងសង្ស័យរួមមាន៖ Laptop ចំនួន ២គ្រឿង, ទូរស័ព្ទដៃ ១២គ្រឿង (ផ្ទាល់ខ្លួន), ប្រាក់រៀល ៥០០.០០០រៀល, ម្សៅក្រាម សថ្លា ចំនួន ១កញ្ចប់តូចល្មម និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន, លោហៈធាតុពណ៌លឿងចំនួន ០១ខ្សែ, រថយន្ត MERCEDES ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2CL-3690 មួយគ្រឿង, ការបូបលុយផ្ទាល់ខ្លួន១, ទូដែកចំនួន ០២ទូ៖ ទូដែកទី០១ រកឃើញមានប្រាក់ដុល្លារអាមរិក ចំនួន ៧,៥០០$, ខ្សែលោហៈធាតុពណ៌លឿង មានចំនួន ០១ខ្សែ។ ទូដែកទី០២ រកឃើញមានប្រាក់ដុល្លារអាមរិក ចំនួន ២១,២០០$ ការបូបលុយប្រាក់ដុល្លារអាមរិកចំនួន ២៦០$ និងប្រាក់រៀលចំនួន ៥០០,០០០រៀល

ដោយឡែកមនុស្សចំនួន៧នាក់ (ស្រីម្នាក់) ជនជាតិវៀតណាមពុំមានឯកសារលិខិតឆ្លងដែន ដែលសង្ស័យពាក់ព័ន្ធបទល្មើស​ Online Scams បានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។

ចំពោះវត្ថុតាងគ្រឿងញៀន ត្រូវប្រគល់ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី និងបានសម្រចបិទឃ្លុំទីតាំងនេះផងដែរ៕