* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កាដោយបានអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ ១១ចំណុច (Video inside)

24-09-2026 15:01

(ភ្នំពេញ)៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់
នៅរាជធានីភ្នំពេញ នាថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្ដរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។

ការប្តេជ្ញាចិត្តទាំងនេះគ្របដណ្តប់លើការសម្របសម្រួលក្នុងការអនុវត្តច្បាប់ ការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ការប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ ការការពារជនរងគ្រោះ និងវិធានការនានា ដើម្បីលុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។

សន្និសីទនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែកញ្ញាឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានរាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់ផ្ទះ និងមានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMLECC)។

សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមជាង៦០០នាក់ មកពី២៨ប្រទេស និង៧អង្គការអន្តរជាតិ។

សន្និសីទនេះបានប្រព្រឹត្តទៅដោយមានការរៀបចំវេទិកាកម្រិតខ្ពស់ស្តីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជាបញ្ហាបន្ទាន់ ក្នុងសាកលលោក» និងវេទិកាពិភាក្សាចំនួន៣ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអនុវត្តច្បាប់ បច្ចេកវិទ្យាការកាត់ផ្តាច់ហិរញ្ញវត្ថុ ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការការពារជនរងគ្រោះ។

នៅក្នុងកម្មវិធីបើកនៃសន្និសីទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា «ទីតាំងឆបោកធំៗ ពុំមានទៀតឡើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ហើយប្រទេសកម្ពុជា «នឹងមិនក្លាយជាទីជម្រកសុវត្ថិភាព សម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ដែរថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនកើតចេញពីប្រទេសកម្ពុជា ហើយក៏មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាដែរ រីឯការយកការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាលេសក្នុងគោលបំណងឈ្លានពាន ឬកាន់កាប់ទឹកដីរបស់ប្រទេសផ្សេងទៀតនោះ «គឺជាការរំលោភបំពានទៅលើគោលការណ៍ នៃច្បាប់អន្ដរជាតិ»។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការតាមចាប់ខ្លួនជនល្មើសការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កកទ្រព្យសម្បត្តិជាផលនៃបទល្មើសព្រមទាំងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចែករំលែកព័ត៌មានការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការកសាងសមត្ថភាពភាពជាដៃគូរវាងរដ្ឋ និងឯកជន
ការការពារជនរងគ្រោះ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយ។

សន្និសីទនេះបានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការប្តេជ្ញាចិត្ត និងលទ្ធផលជាក់ស្តែងរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អាជ្ញាធរកម្ពុជា បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៨៣២ទីតាំង។

អាជ្ញាធរបានបញ្ជួនសំណុំរឿងចំនួន៤៤៦ ទៅតុលាការដោយមានជនសង្ស័យចំនួន ៣.៩២៧នាក់ ត្រូវបានឃុំខ្លួន និងបានបណ្ដេញ ចេញជនបរទេសចំនួន ២២.១៤២នាក់ ដែលមាន៣៨សញ្ជាតិ។

សន្និសីទនេះក៏បានកត់សម្គាល់ផងដែរ ថាបណ្ដាញឧក្រិដ្ឋជននៅតែបន្តសម្របខ្លួនដោយធ្វើការបំបែកជាក្រុមតូចៗព្រមទាំងទាញយកផលប្រយោជន៍ ពីបច្ចេកវិទ្យាថ្មីៗរួមទាំងបញ្ញាសិប្បនិម្មិត។

រាជរដ្ឋាភិបាលកម្ពុជាមានជំនឿយ៉ាងមុតមាំថាការបង្ក្រាបតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ ដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋជនចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការកាត់ផ្តាច់លំហប្រតិបត្តិការ។

តំណាងមកពីបណ្ដាប្រទេសចូលរួម និងស្ថាប័នអន្តរជាតិនានាក៏បានចែករំលែកបទពិសោធជាតិ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការឆបោកដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យាការស៊ើបអង្កេតហិរញ្ញវត្ថុគណនីអ្នកទទួល និងផ្ទេរប្រាក់ដែលឈរឈ្មោះឱ្យបណ្ដាញឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាសេវាគាំទ្រ និងការការពារដែលផ្តោតលើជនរងគ្រោះ ព្រមទាំងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងព្រំដែនកាន់តែរឹងមាំស្របតាមច្បាប់ជាតិជាធរមាន និងលិខិតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធ និងដោយផ្អែកលើគោលការណ៍គោរព និងយោគយល់គ្នាទៅវិញទៅមក
ព្រមទាំងគោរពអធិបតេយ្យជាតិ។

សេចក្តីប្រកាសទីក្រុងភ្នំពេញ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កាដោយបានអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយតបថា្នក់ជាតិតំបន់ និងសាកលលោកដើម្បី៖

(១) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២) កាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣) រារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥) ពង្រឹងក្របខ័ណ្ឌ គោលនយោបាយច្បាប់ និងបទប្បញ្ញត្តិ (៦)កសាងសមត្ថភាពនិងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។

កម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាពនិងវិធានការដែលមានប្រសិទ្ធភាពសម្រាប់ការការពារជនរងគ្រោះព្រមទាំងទប់ស្កាត់បណ្ដាញឆបោកមិនឱ្យកើតមានឡើងវិញ៕