* មន្ត្រីគយ និងមន្ត្រីនគរបាល រឹបអូសគ្រឿងញៀន និងកញ្ឆាក្រៀមជិត៥០គីឡូក្រាម
* សហរដ្ឋអាមេរិក អនុម័តការលក់អាវុធតម្លៃ ១ពាន់លានដុល្លារ ទៅឱ្យអេមីរ៉ាតអារ៉ាប់រួម
* រ៉ូម៉ានី ថាមានមនុស្សពីរនាក់ស្លាប់ ក្នុងឧប្បត្តិហេតុឆេះនាវានៅសមុទ្រខ្មៅ អ៊ុយក្រែនបន្ទោសលេីដ្រូនរុស្ស៉ី
* វិភាគអន្តរជាតិ៖ តើពាក្យឯករាជ្យភាពរបស់តៃវ៉ាន់ មានន័យយ៉ាងណាចំពោះលោក ត្រាំ និងលោក ស៊ី ជីនពីង?
* មីយ៉ាន់ម៉ា ថាមានពលរដ្ឋចំណាកស្រុកជិត ១០០០០នាក់ ត្រឡប់មកពីម៉ាឡេស៉ីវិញ នៅក្នុងឆ្នាំនេះ
* អនុក្រឹត្យស្តីពីការបង្កើតលេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងផ្នែកតាមដាននិងត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឱកាសបុណ្យភ្ជុំបិណ្ឌ! ព្រះមហាក្សត្រកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្តចូលរួមការពារថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ប្រពៃណីជាតិ

24-09-2026 15:12

(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ! ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជសារ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្តចូលរួមការពារថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិ។

ក្នុងព្រះរាជសារបានសរសេរថា «សូមប្រជារាស្ត្រខ្មែរទាំងអស់ បន្តចូលរួមការពារ ថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិ ព្រមទាំងរួមគ្នា ពង្រឹងសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យកាន់តែរឹងមាំ ព្រមទាំងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍»។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សូមសម្តែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរ រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។

ពិធីបុណ្យនេះ មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់ មិនថានៅទីជិត ឬទីឆ្ងាយបានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួមធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋាន និងវត្តអារាម។

លើសពីនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលប្រជារាស្ត្រខ្មែរ បង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តានដែលបានលាចាកលោកនេះទៅហើយ៕