* វិភាគអន្តរជាតិ៖ តើ Greenland ក្លាយជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ឬ?
* រដ្ឋមន្រ្តីក្រសួងថាមពល មានយោបល់ផ្ទុយពីលោក ត្រាំ ពាក់ព័ន្ធផែនការហាមឃាត់លើការនាំចេញប្រេងម៉ាស៊ូត របស់សហរដ្ឋអាមេរិក
* រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ប្រកាសថា ប្រទេសកូរ៉េខាងជើង នឹងរក្សាអាវុធនុយក្លេអ៊ែរជារៀងរហូត
* បារាំង ការពារការអនុញ្ញាតឱ្យយន្តហោះលោក ណេតាន់យ៉ាហ៊ូ ហោះកាត់ដែនអាកាសខ្លួន បើទោះបីមានដីកាពី ICC
* រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ៤លើក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ
* Fresh Exclusive: ២៤ កញ្ញា ១៩៩៨៖ ហេតុអ្វីការប៉ុនប៉ងធ្វើឃាត បានក្លាយជាចំណុចផ្លាស់ប្តូរនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន?
* រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យដែលរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកចាប់ពីថ្ងៃទី២៥ ខែកញ្ញា
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រីតថេន Lord Hanson៖ «ពួកជនឆបោកត្រូវតែដឹងខ្លួនថា យើងកំពុងតាមបង្ក្រាបពួកគេ»
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រេសិតពិសេសរបស់សហគមន៍អឺរ៉ុប ប្រចាំនៅមីយ៉ាន់ម៉ា
* អ៉ីរ៉ង់ព្រមានថា សង្គ្រាមមជ្ឈិមបូព៌ាអាចរាលដាលដល់មហាសមុទ្រឥណ្ឌា បើអាមេរិកហ៊ានវាយប្រហារជាថ្មី
* ព្រះមហាក្សត្រកម្ពុជា អំពាវនាវដល់អាជ្ញាធរ និងជនរួមជាតិ យកចិត្តទុកដាក់ថែរក្សាមនុស្សចាស់ ពិការ និងក្រីក្រ
* ឱកាសបុណ្យភ្ជុំបិណ្ឌ! ព្រះមហាក្សត្រកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្តចូលរួមការពារថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ប្រពៃណីជាតិ
* លោក ស៊ី ជីនពីង ថាចិន និងសហរដ្ឋអាមេរិកគួរធ្វើជាដៃគូ ជាជាងធ្វើជាសត្រូវនឹងគ្នា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលរាជធានីភ្នំពេញ៖ ការរៀបចំ «ពិព័រណ៍វត្តភ្នំ» ជាឱកាសសម្រាប់ភ្ញៀវទេសចរដែលចូលរួមក្នុង GX Summit ២០២៦ ស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរ តាមរយៈសកម្មភាពវប្បធម៌ និងម្ហូបអាហារជាច្រើន

24-09-2026 15:15

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា ការរៀបចំ «ពិព័រណ៍វត្តភ្នំ» គឺជាឱកាសសម្រាប់ភ្ញៀវទេសចរដែលចូលរួមក្នុង GX Summit ២០២៦ ស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរ តាមរយៈសកម្មភាពវប្បធម៌ និងម្ហូបអាហារជាច្រើន។

លោកបានជូនពរដល់ដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរដែលរៀបចំដោយក្រុមហ៊ុន G Adventures ក្នុងប្រទេសកម្ពុជា ក្នុងរដូវបៃតងនេះ ទទួលបានជោគជ័យ ប្រកបដោយសុវត្ថិភាព ភាពរីករាយ និងទទួលបានបទពិសោធន៍ល្អៗ ព្រមទាំងអនុស្សាវរីយ៍ថ្មីៗដែលមិនអាចបំភ្លេចបាន។

ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រុមហ៊ុន G Adventures បានជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតប្រតិបត្តិករទេសចរណ៍ ពិភពលោក GX Summit ២០២៦ ដែលជាព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិដ៏សំខាន់មួយ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍វត្តភ្នំ «Wat Phnom Fair» ដែលរៀបចំឡើង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដោយមានការចូលរួមពីលោក លោកស្រី គណៈប្រតិភូ GX Summit ២០២៦ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិព័រណ៍វត្តភ្នំ «Wat Phnom Fair» ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន G Adventures ដោយមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៧០០នាក់ចូលរួម។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកម្មវិធី ជាច្រើនក្នុងមហាសន្និបាត GX Summit ២០២៦ ដែលផ្តល់ឱកាសដល់ភ្ញៀវទេសចរអន្តរជាតិ ស្វែងយល់កាន់តែច្បាស់ពីវប្បធម៌ អរិយធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់កម្ពុជា។

តាមរយៈពិព័រណ៍នេះ ភ្ញៀវបានទស្សនាការសម្តែងសិល្បៈបុរាណ ការលេងល្បែងប្រជាប្រិយ ការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ការរាំវង់ និងភ្លក់ម្ហូបអាហារខ្មែរចម្រុះ ព្រមទាំងសកម្មភាពវប្បធម៌ និងទស្សនីយភាពជាច្រើនទៀត។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីប្រវត្តិនៃការកកើត និងការវិវឌ្ឍរបស់រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៤៣៤ ព្រមទាំងការឆ្លងកាត់ដំណាក់កាលលំបាកនានា រហូតដល់ការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញ និងកម្ពុជាទាំងមូល មានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាព ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិធំៗ។

ដោយឡែក លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះលោក ព្រូស ពូន ធីប (Bruce Poon Tip) ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ដែលបានផ្តល់ទំនុកចិត្ត និងសម្រេចជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ជាទីតាំងរៀបចំមហាសន្និបាតប្រតិបត្តិករទេសចរណ៍ពិភពលោក GX Summit ២០២៦។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី។

លោក ហួត ហាក់ បានបន្តថា កម្ពុជាមិនមានត្រឹមតែប្រាសាទអង្គរវត្ត និងបុរាណដ្ឋាននានានៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបទពិសោធន៍ទេសចរណ៍ចម្រុះ និងពិសេសជាច្រើនទៀត។ ក្នុងនោះរួមមាន ភាពរួសរាយរាក់ទាក់ និងភាពស្មោះត្រង់របស់ប្រជាជនកម្ពុជា ដែលត្រូវបានបង្ហាញតាមរយៈ «ស្នាមញញឹមខ្មែរ» ម្ហូបអាហារដ៏សម្បូរបែប សិល្បៈ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលមានប្រវត្តិយូរលង់។

លោកបានសង្កត់ធ្ងន់ថា សម្បត្តិវប្បធម៌ ប្រពៃណី ភាពរួសរាយរាក់ទាក់ និងបទពិសោធន៍ទេសចរណ៍ចម្រុះទាំងនេះ គឺជាអត្តសញ្ញាណរបស់កម្ពុជា និងជាចំណុចសំខាន់ដែលអាចផ្តល់នូវបទពិសោធន៍ទេសចរណ៍ប្រកបដោយភាពពិតប្រាកដ (Authenticity) ដល់ភ្ញៀវទេសចរអន្តរជាតិ៕