* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ (Video inside)

25-09-2026 08:22

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឲ្យចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ថ្មី ៥០០០០រៀល និង ១០០០០០រៀល !

ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រ ប្រភេទ ១០០០០០ រៀល គំរូថ្មី ដែលបានចេញផ្សាយអនុលោមតាមអនុក្រឹត្យលេខ ២០៦ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ ធនប័ត្រថ្មីនេះ មានទំហំបណ្តោយ ១៧០ម.ម. និងទទឹង ៧៥ម.ម. ជាមួយពណ៌ចម្បងបៃតង និងប្រផេះ។ នៅលើផ្ទៃខាងមុខ ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងលេខ-មាលា រូបភាពព្រះសង្ខារនៃព្រះរាជាណាចក្រកម្ពុជា និងរូបចម្លាក់នាគក្បាល ៩។ លើសពីនេះ ធនប័ត្រក៏មានហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា រួមជាមួយលេខ «១០០០០០» ជាច្រើនកន្លែង។ ជាពិសេស នៅគែមខាងក្រោម ក៏មានអក្សរព្រមានថា “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” ដើម្បីធានាសុវត្ថិភាពផងដែរ។

ធនាគារជាតិនៃកម្ពុជា បានប្រកាសជាសាធារណៈអំពីលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ៥០០០០ រៀល គំរូថ្មី ដែលចេញផ្សាយអនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ ធនប័ត្រថ្មីនេះមានទំហំបណ្តោយ ១៥៥ម.ម. ទទឹង ៧២ម.ម. និងមានពណ៌ចម្បងគឺស្លាទុំ និងត្នោត។ នៅផ្ទៃខាងមុខ ធនប័ត្រនេះរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានលេខ «៥០០០០» ហត្ថលេខា ជើងពានទ្រព្រះខ័ន រូបចម្លាក់នាគក្បាល៧ និងអក្សរព្រមានអ្នកក្លែងបន្លំ។ ដើម្បីធានាសុវត្ថិភាព ធនប័ត្រនេះក៏មានខ្សែសុវត្ថិភាពទំហំ ១,២ម.ម. កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោមផងដែរ។