* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់ការសាយភាយសំណល់ប្រេង ក្រោយករណីរថភ្លើងដឹកប្រេងក្រឡាប់

25-09-2026 08:25

(បាត់ដំបង)៖ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង និងក្រុមហ៊ុនដឹកជញ្ជូន បាននិងកំពុងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការសាយភាយសំណល់ប្រេង និងស្តារបរិស្ថានឡើងវិញ ក្រោយករណីរថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង។

គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានណែនាំឱ្យមានការរៀបចំទំនប់ដីបន្ថែមនៅតាមដីចំណីផ្លូវរថភ្លើង ដើម្បីការពារនៅពេលមានភ្លៀងធ្លាក់ខ្លាំង និងទប់ស្កាត់ការហូរសំណល់ប្រេងចូលទៅក្នុងស្រែក្បែរទីតាំងឧបទ្ទវហេតុ។

ជាមួយគ្នានេះ ក្រុមការងារបានបន្តសហការជាមួយក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ដើម្បីបិទបណ្តោះអាសន្ននូវមុខលូប្រឡាយចំនួន ៤ទីតាំង ដែលខ័ណ្ឌដោយក្តារបន្ទះ ដើម្បីទប់ស្កាត់សំណល់ប្រេងមិនឱ្យហូរទៅទីតាំងផ្សេងទៀត។

អាជ្ញាធរក៏បានបន្តដាក់ខ្សែពទ្ធ័ជុំវិញទីតាំងកើតហេតុ និងដាក់ស្លាកសញ្ញានៅតាមទីតាំងរណ្តៅ ដែលបានជីកសម្រាប់ប្រមូលសំណល់ប្រេង ដើម្បីការពារសុវត្ថិភាពសាធារណៈ។ ចំពោះវិធានការចាំបាច់ ក្រុមហ៊ុនបានប្រមូលទុកដាក់ និងដឹកជញ្ជូនសំណល់រុក្ខជាតិដែលប្រឡាក់ប្រេង រួមទាំងចំបើងដែលប្រើប្រាស់ក្នុងការសម្អាតប្រេង ទៅដុតកម្ទេចចោលនៅរោងចក្រផលិតស៊ីម៉ងតិ៍របស់ក្រុមហ៊ុន នៅខេត្តកំពត។

ទន្ទឹមនឹងនេះ ក្រុមការងារបានស្នើដល់អាជ្ញាធរបន្តអប់រំប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងឧបទ្ទវហេតុ កុំឱ្យប៉ះពាល់ជាមួយសំណល់ប្រេង និងមានការថែទាំសុខភាពឱ្យបានល្អ។

ដោយសារមានភ្លៀងធ្លាក់ បានធ្វើឱ្យសំណល់ប្រេងដែលបានហៀរចូលកប់ក្នុងដី អាចអណ្តែតឡើង និងបង្កឱ្យមានក្លិនខ្លាំងផងដែរ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងស្តារបរិស្ថាន៕