* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងដែនដី នឹងរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនបង់ប្រាក់គ្រប់ចំនួន ១០០% សរុប ៥៣២បណ្ណ ដំណាក់កាលទី១ នៅគម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់

25-09-2026 16:10

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនដែលជាអតិថិជនរបស់ គម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន អតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% សរុបចំនួន ៥៣២បណ្ណ ជាដំណាក់កាលទី១ ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក។

ទីតាំង៖ នៅសាលសន្និបាត ២០២១ ជាន់ទី២ នៃទីស្តីការ ក្រសួង ដ.ន.ស.។ សូមលោកលោកស្រីដែលមានឈ្មោះក្នុងបញ្ជីជូនភ្ជាប់មកជាមួយ អញ្ជើញមកទទួលបណ្ណកម្មសិទ្ធិ ដោយបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១. អតិថិជនដែលជាម្ចាស់កម្មសិទ្ធិត្រូវអញ្ជើញមកដោយផ្ទាល់។ ក្នុងករណីជាទ្រព្យរួមប្តីប្រពន្ធ សូមអញ្ជើញមកទាំងពីរនាក់ប្តីនិងប្រពន្ធ។

២. សូមយកមកជាមួយនូវច្បាប់ដើមនៃអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើតឬសៀវភៅគ្រួសារ។

៣. សម្រាប់អតិថិជនដែលមានឈ្មោះទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប៉ុន្តែនៅជំពាក់ឯកសាររណប សូមយកឯកសារទាំងនោះមកប្រគល់ជូនមន្ត្រី ដើម្បីក្រសួងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន។

ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៣ ខែកញ្ញា ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនឲ្យបានជ្រាបផងដែរថា ដើម្បីប្រមូលថវិការសម្រាប់ទ្រទ្រង់ដល់ដំណើរការ ដោះស្រាយជូនអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ក្រសួង ដ.ន.ស បានអនុញ្ញាតឲ្យក្រុមហ៊ុន ដាក់លក់ឡៃឡុងដីឡូត៍ដែលនៅទំនេរចំនួន ១២៩១ក្បាលដី ក្នុងគម្រោង ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមជម្រាបថា កាលពីពេលថ្មីៗប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានប្រកាសលក់ដីឡៃឡុងបញ្ចុះ ៧៥% ដោយបើកលក់ដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៦ តម្លៃត្រឹមតែចាប់ពី ៩៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយឡូត៍ (៥×២០ម) ដែលមានទីតាំងនៅគម្រោង បុរី ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ដីគឺមានការអនុញ្ញាតពីក្រសួងរៀបចំដែនដី ហើយថវិកាដែលបងប្អូនបង់ គឺបង់ចូលគណនីរបស់ក្រសួង នៅទីតាំងលក់ផ្ទាល់តែម្ដង៕