* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ផ្តល់នូវអាហាររូបករណ៍ចំនួន៧០កន្លែង នៅរាជធានីភ្នំពេញ ដល់សិស្សានុសិស្សក្នុងមូលដ្ឋានស្រុករំដួល

25-09-2026 16:14

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក សុវិជ្ជាសុខវោហារមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង នៅទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសផ្តល់នូវអាហាររូបករណ៍ចំនួន៧០កន្លែង នៅរាជធានីភ្នំពេញ ដល់សិស្សានុសិស្សក្នុងមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង។

ការថ្លែងប្រកាសផ្ដល់អាហាររូបករណ៍ចំនួន៧០កន្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីដាំ និងចែកកូនឈើចំនួន៦០០០ដើម នៅឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកបណ្ឌិត ហាន បូរិន ប្រធានសាខា សមាគមសិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ, លោកសាស្ត្រាចារ្យបណ្ឌិត ភាន មករា ប្រធានដេប៉ាតឺម៉ង់ទស្សនវិជ្ជា នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា, លោក ហែម សុីណា អភិបាលស្រុករំដួល ព្រមទាំងអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ក្រុមយុវជនស.ស.យ.ក ស្រុក និងកងកម្លាំងជាច្រើននាក់ទៀត។

លោកសាស្ត្រាចារ្យបណ្ឌិត សៅ សុវណ្ណី បានថ្លែងថា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្តល់ឱកាសដល់សិក្សានុសិស្សក្នុងមូលដ្ឋាន បានបន្តការសិក្សាស្រាវជ្រាវ លោកនឹងផ្ដល់នូវអាហាររូបករណ៍ចំនួន៧០កន្លែង នៅរាជធានីភ្នំពេញ ដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង។

លោកសាស្ត្រាចារ្យបណ្ឌិត បានគូសបញ្ជាក់ថា ការផ្តល់អាហារូបករណ៍នេះ មានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានសមត្ថភាព និងមានបំណងបន្តការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ចំណេះដឹង អាចបន្តការសិក្សាបានកាន់តែប្រសើរ ព្រមទាំងចូលរួមសម្រាលបន្ទុកចំណាយរបស់គ្រួសារ។

លោកបានបន្តថា ការផ្តល់អាហារូបករណ៍ គឺជាការរួមចំណែកជាក់ស្តែងក្នុងការគាំទ្រ និងជំរុញការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់គុណភាពអប់រំ និងការពង្រីកឱកាសសិក្សា ដើម្បីឱ្យយុវជនកម្ពុជា មានចំណេះដឹង ជំនាញ និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងប្រទេសជាតិ។

ការផ្តល់ជូនអាហារូបករណ៍ចំនួន៧០កន្លែង នៅរាជធានីភ្នំពេញនេះ ក៏ជាស្ពានមួយក្នុងការជួយបើកទ្វារឱកាសដល់សិស្សានុសិស្ស ឱ្យទទួលបានការអប់រំប្រកបដោយគុណភាព និងមានលទ្ធភាពបន្តអភិវឌ្ឍន៍ ខ្លួនទៅកាន់កម្រិតខ្ពស់ជាងមុន។ លោកសាស្ត្រាចារ្យបណ្ឌិតបានសង្ឃឹមយ៉ាងមុតមាំថា អាហារូបករណ៍នេះនឹងក្លាយជាកម្លាំងជំរុញឱ្យប្អូនៗខិតខំរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល និងជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិ។ ចំណេះដឹងថ្ងៃនេះ គឺជាមូលដ្ឋានសម្រាប់អនាគតដ៏រឹងមាំរបស់យុវជន និងការរីកចម្រើនរបស់ប្រទេសជាតិ។

លោកសាស្រាចារ្យបណ្ឌិត សៅ សុវណ្ណី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងក្រុមការងារ ដែលបានចូលរួមសហការ និងគាំទ្រដល់សកម្មភាពដ៏មានអត្ថន័យនេះ៕