* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្នុងជំនួបជាមួយសម្តេចតេជោ, ឯកអគ្គរដ្ឋទូតនូវែលសេឡង់ទើបតែងតាំងថ្មី ភ្ញាក់ផ្អើលភាពរីកចម្រើននៅកម្ពុជា ខុសគ្នាឆ្ងាយធៀបនឹង២០ឆ្នាំមុន (Video inside)

25-09-2026 20:39

(ភ្នំពេញ)៖ លោកស្រី រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី បានបង្ហាញការភ្ញាក់ផ្អើលចំពោះការរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជាធៀបនឹងពេល២០ឆ្នាំមុន ពេលលោកស្រីមកលេងនៅកម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅកម្ពុជានេះ ក្នុងពេលលោកស្រីអញ្ជើញប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅវិមានសាម​គ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង​ក្តី​រីក​រាយ​ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរចំពោះលោកស្រី​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា។ សម្ដេចតេជោ ចាត់ទុកវត្តមាន​របស់​លោកស្រីនៅពេលនេះ នឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់​ឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត។

លោកស្រីឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មីនេះ បានថ្លែងអំណរ​គុណ​សម្ដេចតេជោ ដែលបានបានអនុញ្ញាតឱ្យលោកស្រី ចូលជូនសារតាំង និងសម្ដែងការគួរសម​។

លោកស្រីបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ដែលកំពុង​តែ​ឈានទៅមុខ។ លោកស្រី បានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ដោយលោកស្រីបានរំលេចថា ប្រៀបនឹង២០ឆ្នាំមុន ពេលលោកស្រីអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាមួយស្វាមី និង២០ឆ្នាំក្រោយ​នេះ​ លោកស្រីមិនគួរឱ្យជឿថា កម្ពុជាអាចអភិវឌ្ឍលឿនរហ័សទាល់តែសោះ។ លោកស្រី បានបង្ហាញការ​ភ្ញាក់​ផ្អើល​ចំពោះភាពរីកចម្រើនរបស់កម្ពុជា។

លោកស្រី ក៏បានលើកឡើងដែរថា កម្ពុជាគឺមានភាពធន់ខ្លាំងណាស់​ ដែលគួរឱ្យសរសើរចំពោះ​ការរីក​ចម្រើន​របស់ប្រទេសមួយនេះ។ បន្ថែមពីលើនេះ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវា​ងប្រទេស​ទាំងពីរ លោកស្រី បានលើកឡើងថា នូវែលសេឡង់ តែងជួយដល់កម្ពុជា ជាពិសេសការបោស​សម្អាត​មីន និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ ដែលមកដល់ពេលនេះ​មាននិស្សិតកម្ពុជាប្រមាណ ១ ០០០នាក់ ទៅសិក្សានៅប្រទេសនូវែលសេឡង់។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រី​ឯក​អគ្គរដ្ឋទូត ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់។ សម្ដេចតេជោ បានអរគុណនូវែល​សេឡង់ ដែលតែងតែចូលរួមចំណែកជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលកន្លងមក ជា​ពិ​សេស​ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេស​ទាំងពីរគួរសិក្សាជាមួយគ្នា ទៅលើចំណុចណាដែលអាចមានសក្តានុពល នៅក្នុងការពង្រីក​ទំនាក់ទំនង​រវាង​កម្ពុជា និងនូវែលសេឡង់ ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់​ទៅ​​លើ​បញ្ហាធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលមួយ​នៃទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

សម្ដេចតេជោ ក៏បានសម្ដែងក្តីរីករាយនៅពេលឃើញពាណិជ្ជកម្មរវាងកម្ពុជា និងនូវែលសេឡង់ កាន់តែ​កើន​ឡើង បើទោះបីជាមានចំនួនតិច ក៏ប៉ុន្តែមានការកើនឡើង ហើយសម្ដេចចង់ឃើញអ្នកវិនិយោគ​របស់​នូវែលសេឡង់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន៕