* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ បង្កការលំបាកដល់មន្ទីរសាធារណការខេត្តព្រះវិហារ ក្នុងការជួសជុលកែល្អផ្លូវ, មន្ដ្រីជំនាញនឹងបន្ដការងារវិញភ្លាម ក្រោយភ្លៀងរាំង

25-09-2026 22:44

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា មន្ទីរតែងតែយកចិត្តទុកដាក់លើការថែទាំ និងជួសជុលផ្លូវជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែដោយសារប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាប់ៗគ្នា ទើបមិនអាចបញ្ចេញគ្រឿងចក្រចុះជួសជុលផ្លូវបានទាន់ពេលវេលា។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែកញ្ញា ត្រីមាសទី៣ នព្វមាស និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

លោក សំ លាងទ្រី បានលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃនេះ លោកសង្កេតឃើញប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមួយចំនួនបានថត និងចែករំលែករូបភាពអំពីស្ថានភាពផ្លូវជាតិលេខ៦២ តាមបណ្តាញសង្គម និងគ្រុបផ្សេងៗ។ ចំពោះបញ្ហានេះ លោកបានបញ្ជាក់ថា មន្ទីរមិនបានមើលរំលង ឬមិនយកចិត្តទុកដាក់ចំពោះស្ថានភាពផ្លូវនោះទេ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ និងជួសជុលផ្លូវជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ លោកបានពន្យល់ថា ស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ បានបង្កការលំបាកដល់ការចុះអនុវត្តការងាររបស់មន្ទីរ ជាពិសេសការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីជួសជុល និងស្តារផ្លូវឡើងវិញ។

លោក សំ លាងទ្រី បានអះអាងថា មន្ទីរត្រូវរង់ចាំឱ្យភ្លៀងស្ងប់ និងស្ថានភាពផ្លូវមានលក្ខខណ្ឌអំណោយផលសិន ទើបអាចបញ្ចេញគ្រឿងចក្រចុះជួសជុលបានប្រកបដោយប្រសិទ្ធភាព។ បន្ទាប់ពីអាកាសធាតុអំណោយផល មន្ទីរនឹងរៀបចំកម្លាំង និងគ្រឿងចក្រចុះពិនិត្យ និងជួសជុលផ្លូវឡើងវិញតាមស្ថានភាពជាក់ស្តែង។ លោកសំណូមពរឱ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ និងអ្នកសារព័ត៌មាន មេត្តាយោគយល់ចំពោះស្ថានភាពការងាររបស់មន្ទីរ ខណៈអាកាសធាតុកំពុងមានភ្លៀងធ្លាក់ជាប់ៗគ្នា និងការចុះជួសជុលត្រូវការលក្ខខណ្ឌសមស្រប ដើម្បីធានាប្រសិទ្ធភាពការងារ។

ពាក់ព័ន្ធនឹងកិច្ចប្រជុំនាឱកាសនេះ លោក សំ លាងទ្រី បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ផ្នែក ដែលបានរួមសហការគ្នាបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការងាររបស់មន្ទីរទទួលបានជោគជ័យ៕