* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតអបអរសាទរ ជូនលោក Wang Huning ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

26-09-2026 09:06

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោក Wang Huning ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (PRC)។

សារលិខិតរបស់សម្តេចតេជោ មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ យ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម និងសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ក្នុងឱកាសដ៏ ឧត្តុង្គឧត្តម នៃខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ខណៈដែលយើងបន្តខិតខំប្រឹងប្រែងដើម្បីសុខុមាលភាពនិងវិបុលភាពរបស់ប្រជាជាតិ និង ប្រជាជនយើងទាំងពីរ ខ្ញុំសូមកោតសរសើរចំពោះស្មារតីដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុង ការសម្រេចឱ្យបាននូវក្តីសុបិន្តចិន ក្រោមបុព្វហេតុ ការស្តារឡើងវិញនូវភាពរុងរឿងរបស់ជាតិឡើងវិញ របស់ចិន។

ខ្ញុំមានជំនឿចិត្តថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ប្រទេសចិន នឹងសម្រេច បាននូវគោលសតវត្សរបរបួសខ្លួន។ ទាំងក្នុងពេលបច្ចុប្បន បាននូវគោលដៅសតវត្សទី២របស់ខ្លួន។ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាពដែកថែបរបស់យើង នឹងកាន់តែរីកចម្រើនខ្លាំងក្លាឡើងបន្ថែមទៀតនៅគ្រប់វិស័យ ស្របពេល ដែលយើងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដើម្បីកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ដោយទទួលស្គាល់នូវមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេស ទាំងពីរ ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីបន្ត ពង្រឹងទំនាក់ទំនងសភានៃប្រទេសទាំងពីរ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង ទាំងពីរដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និង ពិភពលោក។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលយកនូវការគោរពរាប់អានដ៏ស្មោះសពីខ្ញុំ និងសូមជូនពរឱ្យ ឯកឧត្តម បន្តមានសុខភាពល្អបរិបូរ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមជូនពរឱ្យ ប្រជាជនចិនមានសុខុមាលភាព និងវិបុលភាព»៕