* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខការទូតកម្ពុជា ប្រាប់អង្គការសហប្រជាជាតិថា ការស្តារទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ត្រូវផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញនូវរាល់ការព្រមព្រៀងជាមួយគ្នា

27-09-2026 00:35

(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ នៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ការស្តារទំនុកចិត្តឡើងវិញចាំបាច់ត្រូវផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញនូវរាល់ការព្រមព្រៀងគ្នា»។

លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ដោយបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ ការខូចខាតបេតិកភណ្ឌវប្បធម៌ និងការគំរាមកំហែងពីគ្រាប់មិនទាន់ផ្ទុះ។ ដូច្នេះ ការដោះស្រាយបញ្ហានេះ ទាមទារឱ្យមានសុឆន្ទៈ និងការអនុវត្តឱ្យបានពេញលេញចំពោះរាល់កិច្ចព្រមព្រៀង រួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កុងសង់ស៊ីសហ្វ៊ូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តបដិសេធការប្រើកម្លាំង គោរពខណ្ឌសីមាព្រំដែនអន្តរជាតិ និងកាត់បន្ថយភាពតានតឹង។

ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ពីសារៈសំខាន់នៃការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដើម្បីបង្កើតខ្សែព្រំដែនច្បាស់លាស់មួយ។ បន្ថែមពីលើនេះ បញ្ហាមនុស្សធម៌ដ៏ទទូចមួយគឺប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់ និងការរារាំងពីសំណាក់កម្លាំងយោធាថៃ ដែលស្របតាមការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគឺ ពួកគាត់ត្រូវការ និងសមទទួលបាននូវការអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញជាបន្ទាន់៕