* រុស្ស៊ី វាយប្រហារចំទីស្នាក់ការក្រុមហ៊ុនទូរគមនាគមន៍ធំបំផុត និងមជ្ឈមណ្ឌលទិន្នន័យនានានៅអ៊ុយក្រែន
* ថៃ ប្រកាសឱ្យមន្ត្រីរាជការឈប់សម្រាក ២ថ្ងៃ ដោយសារគ្រោះទឹកជំនន់ ខណៈសាលក្រមតុលាការរឿងសន្លឹកឆ្នោតអាចនឹងត្រូវពន្យារពេល
* ពីលើវេទិកា UN! ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រមុខការទូតកម្ពុជា៖ អំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់
* ដូវកាលបុណ្យភ្ជុំបិណ្ឌ! ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួនរួមទាំងចាប់ផាកល្បឿន, បើកបញ្ច្រាស់ និងរំលោភភ្លើងសញ្ញានៅបន្តចាប់ផាក
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រកាសពីការចាប់ផ្តើមទទួលពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦
* លោក ត្រាំ ទាត់ចោលសំណើបើកច្រកសមុទ្រ Hormuz របស់អ៉ីរ៉ង់ តេហេរ៉ង់អំពាវនាវឱ្យមានដំណោះស្រាយការទូត
* អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១, សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង
* ស្រវឹងសូមកុំបើកបរ ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៤នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែកញ្ញាម្សិលមិញ
* រដ្ឋចំនួនពីររបស់សហរដ្ឋអាមេរិក ប្រកាសភាពអាសន្ន ប្រឈមមុខនឹងទឹកជំនន់ និងការដាច់ចរន្តអគ្គិសនី បង្កឡេីងដោយព្យុះរដូវរងារ
* Fresh Exclusive: បើផែនដីនៅចម្ងាយប្រហាក់ប្រហែលគ្នាពីព្រះអាទិត្យ៖ ហេតុអ្វីតំបន់ខ្លះក្តៅខ្លាំង ខណៈតំបន់ខ្លះ ត្រជាក់រហូតដល់កកទឹក?
* អ៉ីរ៉ង់រង់ចាំការឆ្លើយតបជាផ្លូវការពីអាមេរិក ចំពោះផែនការសន្តិភាព ដើម្បីបើកច្រកសមុទ្រ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នា
* សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»
* វិភាគអន្តរជាតិ៖ តើកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង សម្រេចបានលទ្ធផលអ្វីខ្លះ?
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អន្ដរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់នៃការជាម្ចាស់ផ្ទះ សន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់កម្ពុជា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តស្រះកែវមុនីវណ្ណ

27-09-2026 19:00

(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានជួបជុំគ្នាតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងឱកាសកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ) ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លានេះ ត្រូវបានប្រារព្ធឡើងដើម្បីរាប់បាត្រ វេរភត្ត បង្សុកូល និងឧទ្ទិសមហាកុសលជូនដល់បុព្វការីជន គ្រូឧបជ្ឈាយាចារ្យ និងយុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមយ៉ាងខ្ពង់ខ្ពស់ពី លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងអស់ បានរួមសាមគ្គីគ្នារៀបចំចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគផ្សេងៗ វេរប្រគេនជូនព្រះសង្ឃដែលគង់ចាំវស្សាអស់ត្រីមាស ក្នុងវត្តស្រះកែវមុនីវណ្ណ។ បន្ទាប់មក ពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក ស្របតាមក្បួនខ្នាតប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសនូវផលានិសង្ស មហាកុសល ជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងយុទ្ធជនពលី។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ខ្មែរ ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ការជួបជុំធ្វើបុណ្យនៅវេនទី១នេះ មិនត្រឹមតែជាការថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសស្ដែងចេញនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងជាការបង្ហាញពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរវាងអាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទាំងមូលផងដែរ៕